ភ្នំពេញ៖ ពិតណាស់ នាយក្រឹម ត្រូវបានគេស្គាល់ជាតារាកំប្លែងដ៏ល្បីល្បាញមួយរូប ដែលពូកែវោហារ និងមានភាពកំប្លុកកំប្លែងធ្វើឲ្យមហាជនបានសើចសប្បាយ។ ម្យ៉ាងតារាជើងចាស់រូបនេះ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងតែម្ដង។ លើសពីនេះទៅទៀតចាប់តាំងពីចូលសិល្បៈមកទល់នឹងពេលនេះ លោកកាន់តែមានការងារច្រើនជាបន្តបន្ទាប់ សឹងគ្មានពេលនំនេរឡើយ។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់តារាឆ្នើមផ្នែកកំប្លែងរូបនេះ គេដឹងថាបច្ចុប្បន្ន នាយក្រឹម ហាក់មានសុភមង្គលជាងមុន ខណៈមានកូនភ្លោះស្រី។ ដោយកូនភ្លោះលោក ពិតជាមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់តែម្ដង។ មិនតែប៉ុណ្ណោះ តារារូបនេះតែងតែថតរូបបង្ហោះជាមួយកូនស្រីបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មុននេះ នាយក្រឹម បានបង្ហោះរូបភាពថ្មីជូនពរកូនស្រីភ្លោះក្នុងថ្ងៃខួបកំណើត។ បើមើលតាមរូបភាពលោកជាមួយនឹងភរិយានិងកូនស្រីភ្លោះអាយុ៥ឆ្នាំ បង្ហាញស្នាមញញឹម បញ្ជាក់ពីភាពរីករាយផងដែរ។ ហើយរូបភាពទាំងនេះ អាចបញ្ជាក់បានថា គ្រួសារតារារូបនេះពោរពេញដោយសុភមង្គលខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]