ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែងស្រីឆ្នើម អាចសម្ដែងបានគ្រប់ទម្រង់ ជឿជាក់ថាប្រិយមិត្តប្រាកដជានឹកដល់ឈ្មោះអ្នកនាងស្វែង សុជាតា មុនគេមិនខាន ដោយតារារូបនេះ ពិតជាមានទេពកោសល្យ និងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ។ ជាពិសេសរាល់ភាពយន្តដែលនាងបានសម្ដែង សុទ្ធសឹងជារឿងល្បី និងមានទស្សនិកជនទស្សនាច្រើន។
ពិតណាស់ អ្នកនាង ស្វែង សុជាតា ត្រូវបានមហាជនទទួលស្គាល់ និងសរសើរពីសមត្ថភាពរបស់នាងគ្រប់ៗគ្នា។ មួយវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះកាន់តែមមាញឹកនឹងការងារថត ជាពិសេសមានការគាំទ្រច្រើនពីហ្វេនគ្រប់ទិសទីតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញអ្នកនាង ស្វែង សុជាតា សម្ដែងរឿងស្លៀកសម្លៀកបំពាក់សាមញ្ញៗតម្រូវទៅតាមតួអង្គក្នុងរឿង។ប៉ុន្តែបើងាកមកមើលរូបភាពថ្មីរបស់នាង ហ្វេនៗឃើញហើយភ្លឹកនឹងសម្រស់តារារូបនេះមិនស្ទើរនោះទេ។ ដោយសម្រស់របស់នាងពិតជាស្រស់ស្អាតផូរផង់ ហាក់មិនចាស់ទាល់តែសោះ។ ម្យ៉ាងតារារូបនេះ រាល់ថ្ងៃថតហាលក្ដៅ ហាលភ្លៀងជាញឹកញាប់ តែសម្រស់នៅតែក្មេងទាក់ទាញដដែល៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]