រាជធានីភ្នំពេញ ៖ ពិតណាស់ បងប្អូនភាគច្រើនប្រាកដជាស្គាល់ អ្នកនាង ស្វែង សុជាតា ជាក់ជាមិនខាន ជាតារាសម្តែងជើងចាស់មួយរូប ដែលត្រូវមហាជនខ្មែរពេញចិត្តជាខ្លាំងនឹងកោសល្យក្នុងការសម្តែងរបស់អ្នកនាង មិនថាជាតួអង្គប្រភេទណាឡើយ មួយវិញទៀត អ្នកនាងក៏ធ្លាប់ដើរតួសម្តែងក្នុងរឿងហូលីវូដផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវិត​ឯកជនរបស់អ្នកនាងហាក់កំពុងប្រសើរឡើងៗ ដោយគេឃើញអ្នកនាងទិញផ្ទះថ្មី មានហាងលក់សម្លៀកបំពាក់បោះដុំនិងរាយថែមទៀតផង រីឯសម្រស់វិញក៏ក្មេងទៅៗ មុខមាត់ភ្លឺស្រស់ថ្លា ស្រស់ស្អាតជាងមុនៗឆ្ងាយណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ គេឃើញតារាសម្តែងជើងចាស់ ស្វែង សុជាតា បើកចំហរឿងទទួលការកែកុនសម្ភស្សលើដងខ្លួន២កន្លែងនេះ ដោយអ្នកនាងកែកុនលើផ្នែកដើមទ្រូង និងស្បែកពោះ ដែលសព្វថ្ងៃនេះស្ថានភាពក្រោយវះ.កាត់មិនជួបបញ្ហាអ្វីឡើយ ដោយគេឃើញអ្នកនាងញញឹមរីករាយបិទមាត់មិនជិតក្រោយពេលវះ.កាត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកនាង ស្វែង សុជាតា
   អ្នកនាង ស្វែង សុជាតា
   អ្នកនាង ស្វែង សុជាតា
   អ្នកនាង ស្វែង សុជាតា
   អ្នកនាង ស្វែង សុជាតា
   អ្នកនាង ស្វែង សុជាតា

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា