កម្សាន្ត៖ អាចនិយាយបានថា មានសិល្បករ សិល្បការិនីច្រើននាក់ ដែលបានរៀបការបង្កើតកូន ហើយសាងជីវិតគ្រួសារយ៉ាងរីករាយ ពោរពេញដោយសុភមង្គល។ ពិតណាស់ តារាខ្មែរក្រោយមានកូន មិនភ្លេចបង្ហាញមុខកូនៗឲ្យមហាជនបានស្គាល់នោះទេ ស្របពេលមានកូនស្អាតសង្ហា។
យ៉ាងណាមិញ ស្របពេលបង្ហាញមុខកូនៗ គេឃើញមានកូនៗសិល្បការិនីប៉ុន្មានរូប បានដើរតាមផ្លូវម្ដាយចូលសិល្បៈ និងទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ ម្យ៉ាងកូនៗតារាស្រីខ្មែរ មានរូបសម្រស់ ស្អាតភាព និងទេពកោសល្យផ្នែកសិល្បៈ។ ក្នុងនោះដែរ កូនតារាខ្មែរដែលចូលសិល្បៈមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង អ៉ីត
អ្នកនាង អ៉ីត ជាតារាកំប្លែងដែលទទួលបានប្រជាប្រិយភាពម្នាក់ ហើយគេដឹងផងដែរថា នាងក៏មានកូនស្រី មានដុងសិល្បៈ ដែលគេស្គាល់ជាតារាចម្រៀង និងសម្ដែងថែមទៀតផង។


២៖ យាយយ៉យ
តារាកំប្លែងឆ្នើម យាយយ៉យ ជាតារាស្រីដែលមានភាពល្បីល្បាញខ្លាំង ហើយគេដឹងទៀតថាតារារូបនេះ មានកូនប្រុសជាអ្នកសិល្បៈផ្នែកពិធីករ តារាសម្ដែង និងតារាចម្រៀងដែលមានឈ្មោះ នាយព្រែក។


៣៖ អ្នកស្រី ឌី សាវ៉េត
កំពូលតារាសម្ដែងស្រីឆ្នើម អ្នកស្រី ឌី សាវ៉េត ជាវីរៈសិល្បការិនី ដែលមានស្នាដៃសម្ដែងភាពយន្តច្រើន។ ហើយគ្រប់រឿងដែលតារារូបនេះសម្ដែង សុទ្ធសឹងតែទទួលបានការគាំទ្រពីមហាជន។ ក្នុងនោះដែរ បើងាកមើលកូនស្រីនាងវិញ គេដឹងថា កូនតារារូបនេះជាតារាសម្ដែង និងជានាដកាផ្នែករបាំផងដែរ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]