រាជធានីភ្នំពេញ ៖ ជឿជាក់ថាអ្នកលេងបណ្តាញសង្គមភាគច្រើន ប្រាកដជាបានជ្រាបច្បាស់ពី ប្រជាប្រិយភាពរបស់កូនពៅតារាចម្រៀងស្រី ផន សុផារី គឺកុមារី Ellie ជាក់ជាមិនខាន ផ្តើមចេញពីការថតវីដេអូខ្លីៗ បង្ហោះលើបណ្តាញសង្គមរបស់អ្នកម្តាយ មិនដល់១ឆ្នាំផង ពេលនេះ កុមារី Ellie ទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន។

តួយ៉ាង ដោយសារភាពក្រមិចក្រមើម និង ទេពកោសល្យរបស់អ្នកម្តាយ ក្នុងការបញ្ចេញបញ្ចូលពាក្យពេចន៍កំប្លែង ធ្វើឲ្យគ្រប់វីដេអូទាំងនោះ ទទួលការទស្សនានិងចែករំលែកក្នុងតួលេខមិនគួរឲ្យជឿ រហូតអាចធ្វើឲ្យកុមារីរូបនេះ មានចំនួនអ្នកគាំទ្រនៅចាំតាមដានមិនចាញ់គីឡូតារាល្បីៗប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មហាជនមួយចំនួនភ្ញាក់ព្រឺត ក្រោយចូលរួមក្នុងកម្មពិធីមួយ ស្រាប់តែគេក្រឡេកឃើញ ពុកម៉ែបងប្អូនយ៉ាងច្រើនកុះករនៅចោមរោមកុមារីរូបនេះ តាមថតរូបនិងថតវីដេអូភ្លូកទឹកភ្លូកដី មើលមួយភ្លែតស្មានតែតារាល្បីមកពីណា ការពិតជាកូនពៅរបស់អ្នកនាង ផន សុផារី ធ្វើឲ្យគេឯងហួសចិត្ត ព្រោះមិននឹកស្មានសោះថា ទើបតែ២ខួបប៉ុណ្ណោះ កុមារីរូបនេះមានប្រជាប្រិយភាពថ្នាក់នេះ ចុះទម្រាំតែធំទៀតនោះ ដោយធម្មតាធ្លាប់តែឃើញតារាបរទេសល្បីតាំងពីអាយុក្មេងៗដូច្នេះ​ តែពេលនេះឃើញកុមារីEllieហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

គ្រួសារតារាស្រី ផន សុផារី
កុមារី Ellie
កុមារី Ellie
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី