ភ្នំពេញ៖ គ្រាន់តែនិយាយដល់ឈ្មោះ វ៉ាង ស្រីណូ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ បើទោះបីប៉ុន្មានឆ្នាំចុងក្រោយនេះនាងស្ងាត់ពីការងារសិល្បៈក៏ពិតមែន។ ម្យ៉ាងវិញទៀត ទោះបាត់មុខលើវិស័យសម្ដែង ប៉ុន្តែនាងនៅតែបង្ហាញមុខតាមរយៈការឡាយលក់ផលិតផល លើបណ្ដាញសង្គមហ្វេសប៊ុកជាញឹកញាប់។ 

ពិតណាស់ ច្រើនឆ្នាំមកនេះកញ្ញា វ៉ាង ស្រីណូ កំពុងពង្រីកមុខរបរលក់តាមអនឡាញ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជនរហូតមានលុយទិញផ្ទះ ខុនដូ និងឡានទំនើបជិះ។ លើសពីនេះទៅទៀត គេក៏ឃើញអតីតតារាស្រីរូបនេះឧស្សាហ៍ចេញទៅដើរលេងក្រៅប្រទេស ប្រើជីវិតយ៉ាងហ៊ឺហារតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមើលរូបសម្ផស្សកញ្ញា វ៉ាង ស្រីណូ វិញ បច្ចុប្បន្នឈានចូលវ័យ៣០ជាងឆ្នាំហើយ ប៉ុន្តែសម្រស់នៅតែក្មេងដដែល។ ក្នុងនោះដែរ បើប្រៀបធៀបរូបសម្រស់កាលវ័យជំទង់នាង និងសព្វថ្ងៃ ឃើញថាសម្រស់គ្មានប្រែប្រួលបន្តិចឡើយ។ ម្យ៉ាងនាងនៅតែអាចមើលថែខ្លួនឯងបានយ៉ាងល្អ ហើយស្បែកមុខនៅតែតឹងគ្មានស្នាមជ្រួញសូម្បីបន្តិចគួរឲ្យសរសើរតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ