រាជធានីភ្នំពេញ ៖ និយាយដល់ឈ្មោះរបស់អតីតតារាស្រី វ៉ាង ស្រីណូ ប្រាកដជាស្គាល់គ្រប់ៗគ្នាហើយ កំពុងល្បីសុខៗ រូបនាងក៏សម្រេចចិត្តដកខ្លួនពីវិថីសិល្បៈដាច់ស្រឡះ ដោយចាប់របរលក់ កាបូប នាឡិកា ទឹកអប់ ស្បែកជើងយីហ៊ោល្បីៗនាំមកពីសហរដ្ឋអាមេរិកទៅវិញ តែនិយាយពីជីវិតឯកជនវិញ ហ៉ឺហាគីឡូអភិជន។

តែផ្ទុយទៅវិញ កាលពីពេលថ្មីៗនេះបែរលេចឮដំណឹងថា កញ្ញា វ៉ាង ស្រីណូ កំពុងមានទំនាក់ទំនងនឹងស្វាមីអ្នកដទៃ ដែលត្រូវប្រពន្ធគេតាមទាន់តាមទូរសព្ទ ប្រើពាក្យមិនសមរម្យដាក់ថែមទៀតផង ដែលពេលមានពាក្យចចាមរាមនេះ រូបនាងកំពុងស្នាក់នៅក្រៅប្រទេស ដោយសង្ស័យថា ព្យាយាមរត់គេចពីបញ្ហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកដល់ខ្មែរមិនទាន់ប៉ុន្មានថ្ងៃ តារាស្រីរូបនេះចេញមុខអះអាង ហៅនារីម្នាក់នោះមកនិយាយតទល់ខាងក្រៅជាមួយគ្នា ព្រោះរូបនាងច្បាស់លាស់ថា មិនបានធ្វើអ្វីខុសឡើយ។ ជាមួយគ្នានេះ រូបនាងបកស្រាយពីរឿងឆ្លើយឆ្លងតាមទូរសព្ទជាមួយប្តីគេ ក៏ព្រោះ រូបនាងកំពុងប្រកាសលក់ផ្ទះមួយកន្លែង ដូច្នេះហើយបុរសម្នាក់នោះក៏មកទំនាក់ទំនងសួរនាំព័ត៌មានរឿងផ្ទះ ប៉ុន្តែយូរៗទៅបែរជា សួរសុខទុក្ខ សួរនាំច្រើន ដោយសារយល់ការរកស៊ី និងការគួរសម រូបនាងក៏ឆ្លើយឆ្លងនឹងសំណួរទាំងនោះ លុះស្រាប់តែឃើញទូរសព្ទមកស្មានតែ បុរសម្នាក់នោះឡើងពីខេត្តមកមើលផ្ទះក៏ទទួល តែបែរឮសម្លេងមនុស្សស្រីជេ.រខ្លួនទៅវិញ ថាជាស្រីរបស់ប្តីខ្លួន។

ទៀតសោត រូបនាងសង្កត់ធ្ងន់ថា ឃើញលក់កាបូបតាមអនឡាញ តែឃើញជីវិតប្រចាំថ្ងៃរស់នៅបរិបូណ៌ឡូយឆាយដូច្នេះ មិនមែនរូបនាងទើបនឹងមានលុយនោះឡើយ ព្រោះរូបនាងរកស៊ីទិញ-លក់ផ្ទះមកច្រើនឆ្នាំហើយ លក់ម្តងៗចំណេញរាប់សែនដុល្លារ របរលក់កាបូបអនឡាញនេះ គ្រាន់តែជាការរកស៊ីបង្វិលលុយ ទុកចំណេញចាយប្រចាំថ្ងៃតែប៉ុណ្ណោះ។ មួយវិញទៀត ជីវិតរបស់រូបនាងពេលនេះ គឺចង់នៅម្នាក់ឯង មិនចង់មានគូកំណាញ់ចិត្តឬគូស្នេហ៍អ្វីឡើយ ព្រោះយល់ឃើញថា រូបនាងចូលចិត្តជីវិតឯករាជ្យ រីករាយច្រើនជាង៕

ប្រភព ៖ ផ្ទះតារា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អតីតតារាស្រី វ៉ាង ស្រីណូ
  អតីតតារាស្រី វ៉ាង ស្រីណូ
  អតីតតារាស្រី វ៉ាង ស្រីណូ
  អតីតតារាស្រី វ៉ាង ស្រីណូ
  អតីតតារាស្រី វ៉ាង ស្រីណូ
  អតីតតារាស្រី វ៉ាង ស្រីណូ

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (1) Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ