ភ្នំពេញ៖ តារាសម្ដែងអ្នកនាង សឿ សុធារ៉ា ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង។ ទន្ទឹមនឹងភាពជោគជ័យលើវិថីសិល្បៈគេដឹងថានាងធ្លាប់បានផ្អាកការងារសិល្បៈជាង១០ឆ្នាំបន្ទាប់ពីរៀបការរួច។ ពិតណាស់ បច្ចុប្បន្នតារារូបនេះ មានកូនប្រុសស្រី២នាក់ដោយកូនស្រីជាកូនច្បង និងកូនប្រុសជាប្អូន។
យ៉ាងណាមិញ ថ្មីៗនេះអ្នកនាង សឿ សុធារ៉ា បានងាកមកចូលសិល្បៈវិញ ខណៈកូនៗកាន់តែធំដឹងក្ដី។ ក្នុងនោះដែរ ស្របពេលចូលប្រឡូកលើវិថីចាស់ធ្លាប់ដើរពីមុនមិនបានប៉ុន្មានផង នាងត្រូវបានគេដឹងថា បច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ។ ដោយនាងធ្លាប់បានបង្ហើបប្រាប់ជារឿយៗថា ជំងឺមួយនេះកើតឡើងមកអស់ជាច្រើនឆ្នាំមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រោយលាក់ទុកជំងឺអស់ជាច្រើនឆ្នាំពីភ្នែកមហាជន កាលពីម្សិលមិញនេះ អ្នកនាង សឿ សុធារ៉ា បានទៅមន្ទីពេទ្យ ដើម្បីពិគ្រោះជាមួយគ្រូពេទ្យផ្នែកចិត្តសាស្ត្រ។ លើសពីនេះទៅទៀត បន្ទាប់ពីមហាជន និងហ្វេនបានដឹងថាតារាស្រីរូបនេះ បានទៅព្យាបាល និងពិគ្រោះជាមួយគ្រូពេទ្យរួច ពួកគេបានជូនពរឲ្យនាងឆាប់ជាសះស្បើយគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភពរូបភាព៖ កៅ សីហា






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]