ភ្នំពេញ៖ បើនិយាយពីជីវិតគូរបស់ពិធីករឆ្នើមលោក ជា វណ្ណារិទ្ធ ប្រិយមិត្តឬហ្វេនៗ ច្បាស់ជាបានដឹងបានឃើញពីសុភមង្គលសិល្បកររូបនេះមិនខាន។ ដោយលោកត្រូវបានគេចាត់ទុកថាជាស្វាមីគំរូ និងជាប៉ាៗល្អម្នាក់ក្នុងនាមជាតារាខ្មែរ។ ពិតណាស់ តារារូបនេះ ទោះបីរវល់នឹងការងារយ៉ាងណាក្ដី ក៏មិនភ្លេចផ្ដល់ភាពកក់ក្ដៅជូនទៅកាន់គ្រួសារឡើយ។
លើសពីនេះទៅទៀត បច្ចុប្បន្នទោះបីមានកូនប្រុសដល់ទៅ២នាក់រួចក៏ពិតមែន ប៉ុន្តែលោក ជា វណ្ណរិទ្ធ និងភរិយានៅតែផ្អែមល្ហែមហើយយល់ចិត្តគ្នាខ្លាំងលើសដើម។ មិនតែប៉ុណ្ណោះ គេតែងតែឃើញលោកនិងភរិយារួមទាំងកូន ឧស្សាហ៍ដើរកម្សាន្តជុំគ្នា បង្កើតអនុស្សាវរីយ៍រួមគ្នាជាញឹកញាប់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើក្រឡេកមើលរូបភាពថ្មីរបស់លោក ជា វណ្ណារិទ្ធ និងភរិយា ឃើញថាស្វីតមិនចាញ់កាលនៅកំលោះក្រមុំឡើយ បើទោះបីរៀបការនឹងគ្នា៩ឆ្នាំក៏ពិតមែន។ មួយវិញទៀត អ្នកទាំងពីរបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខពេញទំហឹង រហូតធ្វើឲ្យហ្វេនលួចច្រណែននឹងជីវិតគូគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]