អាមេរិក៖ បុរសម្នាក់អាយុ៣៧ឆ្នាំ បានប្រទះឃើញនូវចិញ្ចៀនពេជ្រមួយវង់ នៅឆ្នេរសមុទ្រ Hammock Beach ក្នុងរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក នាអំឡុងពេលគាត់កំពុងរុករកវត្ថុផ្សេងៗ ដោយប្រើប្រាស់ឧបករណ៍រាវលោហៈ។

ជាក់ស្ដែង លោក Joseph Cook មានអារម្មណ៍សប្បាយរីករាយ និងនឹកស្មានមិនដល់ឡើយចំពោះការរកឃើញរបស់គាត់។ ហើយដំបូងឡើយ ចិញ្ចៀនពេជ្រត្រូវបាន.ក.ប់.ចូលក្រោមខ្សាច់ ដែលគាត់បានយកវាទៅលាងជាមួយនឹងទឹកសមុទ្រ និងបានបង្ហាញឲ្យឃើញពីពន្លឺនៃចិញ្ចៀនយ៉ាងចាំងចែងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក គាត់បានបង្ហោះពីការរកឃើញរបស់គាត់ទៅលើបណ្ដាញសង្គម ដែលធ្វើឲ្យគាត់ទទួលបានការហៅចូលតាមរយៈទូរសព្ទដៃជាច្រើនដង​ ប៉ុន្ដែគាត់មិនបានចាប់អារម្មណ៍នឹងឆ្លើយតបទេ។ ហើយគាត់បានយកចិញ្ចៀន ទៅឲ្យអ្នកជំនាញមើល និងជាលទ្ធផលអ្នកជំនាញបានប៉ាន់ស្មានតម្លៃរបស់វាថា មានតម្លៃប្រមាណ៤០,០០០ដុល្លារអាមេរិកឯណោះ។ រហូតមកដល់ថ្ងៃមួយ គាត់បានទទួលការហៅចូលពីម្ចាស់ចិញ្ចៀនផ្ទាល់ ដែលនាងបាននិយាយឆ្លងឆ្លើយជាមួយគាត់តាមរយៈវីដេអូខល និងអាចបញ្ជាក់ថាជាម្ចាស់ចិញ្ចៀនពិតប្រាកដផងដែរ។

យ៉ាងណាមិញ ទីបំផុតចិញ្ចៀនពេជ្រមួយវង់នេះ ត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញដោយជោគជ័យ។ ហើយលោក Joseph ផ្ទាល់មិនបានស្ទាក់ស្ទើរក្នុងការប្រគល់ឲ្យម្ចាស់ដើមវិញទេ ដោយគាត់បានជឿជាក់ថា រាល់ពេលដែលគាត់ប្រគល់របស់ឲ្យម្ចាស់ដើមវិញ លើកក្រោយគាត់នឹងរកឃើញរបស់ពិសេស ឬមានតម្លៃជាងនេះទៅទៀត៕

ប្រភព: Metro

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]