ភ្នំពេញ៖ ពិតណាស់ អ្នកនាង សុគន្ធ និសា ជាកំពូលតារាចម្រៀងមួយរូប ដែលមានឈ្មោះល្បីល្បាញខ្លាំង។ ម្យ៉ាងវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំតារារូបនេះ រឹតតែទទួលបានការគាំទ្រពីមហាជនគ្រប់ទិសទីតែម្ដង។ មិនប៉ុណ្ណោះ បើក្រឡេកមើលការងារវិញ នាងពិតជាមានភាពមមាញឹកជាខ្លាំង សឹងមិនមានពេលទំនេរឡើយ។ 

ទន្ទឹមនឹងភាពជោគជ័យលើវិស័យសិល្បៈ ហើយរវល់នឹងការងារយ៉ាងណាក្ដី អ្នកនាង សុគន្ធ និសា នៅតែមិនភ្លេចថែរក្សាសម្រស់ឡើយ។ មួយវិញទៀត សម្រស់តារាស្រីរូបនេះ នៅតែខ្ញង់ស្រស់ស្អាតជាងពេលចូលសិល្បៈដំបូងៗទៅទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមើលរូបភាពថ្មីអ្នកនាង សុគន្ធ និសា ស្លៀកឈុតពណ៌ផ្កាឈូកស្រាល មើលទៅនាងពិតជាស្រស់សោភាខ្លាំង។ហើយរូបភាពទាំងនេះ បញ្ជាក់ឲ្យឃើញថា ទោះបីវ័យកាន់តែជ្រេអាយុជិត៤០ឆ្នាំក៏ពិតមែន ប៉ុន្តែនៅតែក្មេងខ្ចីសាច់ចាំដដែល។ ក្នុងនោះដែរ រូបភាពទាំងនោះ ត្រូវបានហ្វេនជាច្រើន ពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា