បរទេស៖ ស៊េរីទូរសព្ទ Phantom ដ៏ប្រណិតរបស់ក្រុមហ៊ុន Tecno ត្រលប់មកវិញ ជាមួយនឹងការកែច្នៃប្រឌិតកាមេរ៉ាថ្មី និងបន្ទះឈីបដែលខ្លាំងជាងមុន។ ស៊េរីទូរសព្ទនេះមានចំនួនពីរម៉ូឌែល ដែលមួយក្នុងចំណោមនេះមានកាមេរ៉ា portrait ដែលអាចលៀនចេញមកខាងមុខ។ ទូរសព្ទ Tecno Phantom X2 និង Phantom X2 Pro ទាំងពីរដំណើរការដោយឈីប Dimensity 9000។

មកដល់ត្រង់នេះ យើងសុំផ្ដោតសំខាន់តែនៅលើម៉ូឌែល Pro ប៉ុណ្ណោះ។ ស្មាតហ្វូន X2 Pro ប្រើប្រាស់ប្រភេទរ៉េម LPDDR5X ទំហំឡើងដល់12GB រួមជាមួយនឹងប្រភេទអង្គផ្ទុកទិន្នន័យ UFS 3.1 ទំហំឡើងដល់256GB។ ស៊េរី X2 ធ្វើឲ្យប្រសើរឡើងជាងទូរសព្ទ Phantom ជំនាន់ដើម ដោយដំណើរការនៅលើអេក្រង់ AMOLED ល្បឿន 120Hz refresh rate។ អេក្រង់របស់វាមានទំហំ6.8អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ FHD+ ខ្នាត 20:9។ បន្ថែមពីនេះ អេក្រង់កាន់តែមានសុវត្ថិភាពជាងមុន ដែលវាត្រូវបានការពារដោយ Gorilla Glass Victus។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរសព្ទនេះមានថាមពលថ្ម 5,160mAh ជាមួយនឹងការសាកថ្ម 45W។ និយាយពីកាមេរ៉ាវិញ Phantom X2 Pro មានឡេនគោលទំហំ50MP, ឡេន telephoto ទំហំ50MP ដែលអាចលៀនចេញក្រៅបាន, និងឡេនទូលាយទំហំ 13MP។ ចំណែកនៅផ្នែកខាងមុខ វាមានកាមេរ៉ាសែហ្វីទំហំ32MP។ Phantom X2 Pro មកជាមួយជម្រើសពណ៌ដូចជា Mars Orange (ទឹកក្រូច) និង Stardust Grey (ប្រផេះ)៕

វីដេអូ

ប្រភព: GSMArena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]