បរទេស៖ លំដាប់ DNA បុរាណបំផុតដែលមិនធ្លាប់មាន បង្ហាញថាតើតំបន់អាក់ទិកកាលពី២លានឆ្នាំមុន មានទិដ្ឋភាពដូចម្ដេច នៅពេលដែលវាមានសភាពក្ដៅជាងនេះ។ សព្វថ្ងៃនេះ តំបន់នៅក្នុង North Greenland គឺជាវាលប៉ូល ប៉ុន្តែសារធាតុហ្សែនដែលស្រង់ចេញពីដី បានរកឃើញមានរុក្ខជាតិនិងសត្វជាច្រើនប្រភេទ។ អ្នកវិទ្យាសាស្ត្របានរកឃើញដានហ្សែនរបស់សត្វដំរី សត្វរមាំងមួយបែប និងក្ងាន រួមទាំងជីវិតក្នុងសមុទ្រដូចជាក្ដាមសេះនិងសារាយផងដែរ។

សាស្ត្រាចារ្យ លោក Eske Willerslev ដែលធ្វើការសិក្សា មកពីសាកលវិទ្យាល័យ University of Copenhagen និង University of Cambridge បាននិយាយថា ល្បាយនៃប្រភេទសត្វនៅតំបន់អាក់ទិកដែលរស់នៅក្បែរនោះ និងអាកាសធាតុក្ដៅ មិនមានភាពដូចគ្នានឹងពេលបច្ចុប្បន្ននោះទេ។ ការស្រាវជ្រាវត្រូវបានធ្វើឡើង នៅក្នុងតំបន់មួយដែលមានឈ្មោះថា Kap København Formation ដែលស្ថិតនៅក្នុងភាគខាងជើងបំផុតនៃ Greenland។ រហូតមកដល់ពេលនេះ វាពិតជាលំបាកណាស់ ក្នុងការបង្វែរពេលវេលាមកវិញ ហើយមើលថាតើតំបន់នេះមានលក្ខណៈបែបណា កាលពីពីរលានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផូស៊ីលសត្វពីសម័យនោះគឺកម្រមាននៅទីនេះណាស់។ ជំនួសមកវិញ ក្រុមការងារបានងាកទៅរក DNA បរិស្ថាន ឬ eDNA។ វាជាបច្ចេកទេសមួយ ដែលឥឡូវនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយ ក្នុងការអភិរក្ស។ ជាឧទាហរណ៍ ការសិក្សា DNA ដែលរកឃើញនៅក្នុងដំណក់ទឹកសមុទ្រ អាចបង្ហាញសត្វទាំងអស់ដែលបានរស់នៅក្នុងមហាសមុទ្រ ទោះបីជាអ្នកមិនអាចមើលឃើញសត្វនីមួយៗ ដោយខ្លួនឯងផ្ទាល់ក៏ដោយ។

នៅក្នុងប្រទេសកោះ Greenland ក្រុមការងារបានប្រើប្រាស់សំណាកដីបុរាណ ដើម្បីមើលពីអតីតកាលនៅក្នុងជីវសាស្ត្រ នៅដើមយុគសម័យ Early Pleistocene Epoch។ ពួកគាត់បានរកឃើញ ប្រព័ន្ធអេកូឡូស៊ីនៃព្រៃឈើ ដោយមានដើមឈើ នៅតំបន់អាក់ទិក រុក្ខជាតិស្មៅ និងស្លែដុះ។ ការទាញយកលំដាប់ DNA ពីដី មិនជារឿងងាយស្រួលនោះទេ។ ក្រុមការងារបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីធ្វើការលើបច្ចេកទេសដ៏ល្អបំផុត។ ពួកគាត់ថែមទាំងធ្លាប់គិតថា វាប្រហែលជាមិនអាចទៅរួចទេ សម្រាប់សារធាតុហ្សែនដែលមានមកដល់ពេលនេះ៕

ការសិក្សាស្រាវជ្រាវ
ការសិក្សាស្រាវជ្រាវ
គំនូរតំណាងតំបន់ខាងជើង Greenland កាលពី២លានឆ្នាំមុន

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]