ចិន៖ ដើមឡើយ ក្រុមហ៊ុន Xiaomi បានកំណត់ពេលព្រឹត្តិការណ៍សម្ពោធដ៏ធំរបស់ខ្លួន សម្រាប់ថ្ងៃទី1 ខែធ្នូ។ យ៉ាងណាមិញ ឥឡូវនេះ Xiaomi បានបញ្ជាក់ពីកាលបរិច្ឆេទថ្មី សម្រាប់ព្រឹត្តិការណ៍នេះ។ ដូចដែលបានបង្ហាញនៅលើវេបសាយផ្លូវការរបស់ខ្លួន ព្រឹត្តិការណ៍សម្ពោធផលិតផលបន្ទាប់របស់ក្រុមហ៊ុន Xiaomi ឥឡូវនេះត្រូវបានកំណត់ឡើងវិញ សម្រាប់ថ្ងៃទី11 ខែធ្នូ។

ពិតណាស់ តារាប្រចាំកម្មវិធីនឹងក្លាយជាទូរសព្ទទំនើបជំនាន់បន្ទាប់របស់ក្រុមហ៊ុន ពោលគឺស៊េរីទូរសព្ទ Xiaomi 13។ គេរំពឹងថា ក្រុមហ៊ុនចិននេះនឹងបង្ហាញស្មាតហ្វូន Xiaomi 13 និង 13 Pro នៅក្នុងព្រឹត្តិការណ៍នោះ។ ប៉ុន្តែ Xiaomi 13 Ultra វិញទំនងជានឹងមកដល់នៅឆ្នាំក្រោយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]