ភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេងនិយមស្លៀកពាក់ស៊ិចស៊ី កញ្ញា អៀ ម៉េងលិ បានបើកចំហររឿងស្នេហារបស់ខ្លួនជាមួយបុរសសង្ហាមានឈ្មោះ Royce Hy។ បន្ទាប់ពីបង្ហាញមុខគូស្នេហ៍រួច ត្រូវបានមហាជន និងហ្វេនសរសើរថាអ្នកទាំងពីរសាកសមនឹងគ្នាតែម្ដង។ 

លើសពីនេះទៅទៀត គេតែងតែឃើញគូស្នេហ៍មួយគូនេះ ដឹកដៃគ្នាចូលរួមកម្មវិធីជាច្រើន ហើយថតរូបគូជានិច្ច មើលទៅហាក់មានភាពស្និទ្ធស្នាល យល់ចិត្តគ្នាទៅវិញទៅមក ដូចស្គាល់គ្នារាប់ឆ្នាំអ៊ីចឹង។ មិនតែប៉ុណ្ណោះ រូបភាពគូបង្ហោះលើកណា ក៏ទទួលបានចាប់អារម្មណ៍ពីហ្វេនផងដែរ ដោយសារសម្រស់ស្អាតទាំងគូដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះកញ្ញា អៀ ម៉េងលិ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនភ្ញាក់ផ្អើល ដែលឃើញនាងនិងគូស្នេហ៍ ថតរូបស្លៀកឈុតកូនកំលោះ កូនក្រមុំបែបនេះ។ រហូតហ្វេនមានការសង្ស័យ ថាអ្នកទាំងពីអាចនឹងដឹកដៃគ្នាចូលរោងការនាពេលឆាប់ៗខាងមុខយ៉ាង។ តែយ៉ាងណាក៏ចាំសមីខ្លួនចេញមកបញ្ជាក់ ថារូបទាំងនេះថតជូនសំអាងការ ឬថតPre-wedding៕ 

ប្រភពរូបភាព៖ បុទុមសិរីហ្គោល សំអាងការ

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍
កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍
កញ្ញា អៀ ម៉េងលិ 
កញ្ញា អៀ ម៉េងលិ 
កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍
កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)