ភ្នំពេញ៖ មិនត្រឹមតែជាតារាស្រី ដែលតែងតែបង្ហាញស្ទាយ៍ស៊ិ.ច.ស៊ី អង្រួនចិត្តហ្វេនៗនោះទេ តែមួយរយៈចុងក្រោយនេះ ក្រឡេកឃើញថា តារាស្រី អៀ ម៉េងលិ បានធ្វើឲ្យអ្នកគាំទ្ររំភើបទៅនឹង ការបញ្ចេញសកម្មភាពផ្អែមល្ហែមជាមួយគូស្នេហ៍ បើទោះបីជា អ្នកទាំងពីរទើបតែ ទាក់ទងគ្នាក្នុងរយៈពេលខ្លីក៏ដោយ។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី អៀ ម៉េងលិ ក៏បានទាញយកការយកចិត្តទុកដាក់ ពីអ្នកទស្សនាទាំងឡាយ ក្រោយពីបង្ហាញសកម្មភាពដ៏ស្និទ្ធស្នាល ខណៈដែលរូបនាងនិងគូស្នេហ៍ បានរៀបចំខួបស្នេហ៍គម្រប់ ៤ខែ ជាមួយគ្នាយ៉ាងល្អូកល្អើន ជាពិសេស តារាស្រីរូបនេះ ថែមទាំងបង្ហាញពីក្ដីរំភើប ដោយបានទទួលកាដូពីគូស្នេហ៍បណ្ដូលចិត្តដែលជាបាច់ផ្កាលុយ រហូតដល់ទៅ មួយម៉ឺនដុល្លារ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈនេះ តារាស្រី អៀ ម៉េងលិ បាននិយាយថា៖
ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ក៏បានចូលរួមអបអរ និងជូនពរឲ្យក្ដីស្នេហ៍របស់ អ្នកទាំងពីរ កាន់តែមានក្ដីសុខ និងមានភាពផ្អែមល្ហែម រហូតទៅ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]