រាជធានីភ្នំពេញ ៖ ដូចដែរបានជ្រាបរួចមកហើយថា ជីវិតឯកជនរបស់ពិធីការិនី ស៊ឹម សូលិកា ត្រូវមហាជននាំគ្នាកោតសរសើរអស់ពីពោះ ដោយអតីតស្វាមី និងរូបនាងមានគ្រួសារថ្មីរៀងៗខ្លួន ប៉ុន្តែនៅរក្សាមិត្តភាពនឹងគ្នាយ៉ាងស្អិតរមួត តែងជួបជុំគ្រួសារសងខាងជាញឹកញាប់ ជាពិសេសគឺស្រឡាញ់កូនប្រុសរបស់ស្វាមី ដូចកូនខ្លួនបង្កើតថែមទៀតផង។
ទន្ទឹមនឹងជីវិតគូលើកទី១បរាជ័យក៏ដោយ ងាកមកមើលជីវិតគូថ្មីជាមួយនឹងដៃគូរួមការងារជាមួយគ្នាក្នុងកម្មពិធី«រាត្រីពណ៌ស្វាយ» គឺលោក អេង ឬទ្ធី ទោះមានអាយុជ្រេរាងខ្លួន មិនទាន់ទទួលដំណឹងល្អនិងរៀបការច្រើនឆ្នាំក៏ពិតមែន តែក្មេងៗសុំខ្មាសពីភាពផ្អែមល្អែម ល្អូកល្អើនរបស់អ្នកទាំងពីរជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ អ្នកទាំងពីរបង្ហោះរូបភាពណាត់ជួបគ្នាហូបអាហារល្ងាចតែ២នាក់ លេងស្ទាយ៍ថតរូបស្វីតដូចគូស្វាមីភរិយាទើបរៀបការថ្មីថ្មោង ធ្វើឲ្យគេឯងច្រណែននឹងជីវិតគូរបស់អ្នកនាង ស៊ឹម សូលិកា ជាខ្លាំង ស្នេហាចាស់ៗមានអីមិនល្អ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]