អង់គ្លេស៖ កីឡាករ Luis Diaz របស់ក្រុម Liverpool នឹងអវត្តមានក្នុងការប្រកួតទល់នឹង Real Madrid ដោយសាររងរបួស។
បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចប់សព្វគ្រប់ ការប្រកួតតាមក្លិបនឹងធ្វើឡើងវិញជាធម្មតា ខណៈដែលក្រុម Liverpool ត្រូវប៉ះ Real Madrid នៅក្របខណ្ឌ Champions League វគ្គ១៦ក្រុមនៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៣ ខាងមុខ។
Diaz បានរងរបួសជង្គង់ កាលពីខែតុលា ដែលធ្វើឲ្យគេត្រូវសម្រាកព្យាបាលក្រៅទីលានដោយគ្មានពេលកំណត់ គឺយ៉ាងហោចណាស់ក៏២ខែដែរ។
យ៉ាងណាមិញ Luis Diaz អាចនឹងមានមុខសាជាថ្មីក្នុងការប្រកួតសាជាថ្មីនៅខែមិនា ថ្ងៃទី២៥ ដែលជាការប្រកួតជើងទី២៕
ប្រភព៖: football-espana
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]