ពិតជារំភើប និងរីករាយជំនួស ហ្វេនៗអ្នកបាត់ដំបង ដោយភេសជ្ជៈ STING នឹងនាំយកមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យ The Q Solo Tour របស់កំពូលតារា ចម្រៀងប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា ដែលធ្លាប់កក្រើករួចម្ដងហើយនៅរាជធានីភ្នំពេញ ទៅរៀបចំក្នុងទីរួមខេត្តបាត់ដំបង នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។


ដូចដែលហ្វេនៗទាំងអស់បានដឹងរួចមកហើយថា កំពូលតារា ចម្រៀងប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា បានសាងប្រវត្តិដ៏ល្បីល្បាញកន្លងមកក្នុងការ ប្រគំតន្ត្រី Solo Concert កក្រើករាជធានីភ្នំពេញ ដោយមានហ្វេនៗយ៉ាងច្រើន គគ្រឹកគគ្រេងបានគាំទ្រជាមួយសំឡេងហ៊ោកញ្ជៀវកងរំពង ហើយពេលប្រគំតន្ត្រី Solo concert ម្តងៗមានហ្វេនៗខ្លះទិញសំបុត្រចូលទស្សនាមិនទាន់គេថែមទៀតផង។
ដើម្បីបំពេញ បំណងប្រាថ្នាដ៏ពុះកញ្ជ្រោលរបស់ហ្វេនៗតារាចម្រៀង ឱក សុគន្ធកញ្ញា ក្រុមហ៊ុនភេសជ្ជៈ STING នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យ ឱក សុគន្ធកញ្ញា Solo Tour concert បែប OUTDOOR កាន់តែធំសម្បើមជាងមុននៅទីរួមខេត្តបាត់ដំបង នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។


នេះជាការប្រគំតន្រ្តីដ៏ធំអស្ចារ្យជួបជាមួយកំពូល Idol ក្នុងចិត្តលោកអ្នក ដូច្នេះហ្វេនៗ អ្នកខេត្តបាត់ដំបង ពិតជាមានសំណាងខ្លាំងណាស់ ដោយសារ Idol បានជ្រើស រើសខេត្តបាត់ដំបង ជាខេត្តដំបូងគេ ដើម្បីធ្វើមហាព្រឹត្តិការណ៍ប្រគំតន្រ្តី Solo Tour Concert ព្រោះជាទឹកដីដែល ឱក សុគន្ធកញ្ញា ធ្លាប់ឡើងឆាកលើកដំបូងបង្អស់ក្នុងជីវិតគាត់។ ចង់ជួប Idol ក្នុងចិត្តអ្នកមែនទេ ? កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះនៅទីរួមខេត្តបាត់ដំបង។ រួសរាន់ឡើង ! សំបុត្រចាប់ផ្តើមដាក់លក់ចាប់ពី ថ្ងៃទី ២២ ខែវិច្ឆិកានេះតទៅហើយ។ កុំរំលងហួសឱ្យសោះ ប្រយ័ត្នទិញសំបុត្រមិនទាន់គេ។ លោកអ្នកពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយជាមិនខាន ជាមួយ Idol ឱក សុគន្ធកញ្ញា ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យ ឱក សុគន្ធកញ្ញា Solo Tour Concert៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]