ភ្នំពេញ៖ អាចនិយាយបានថា តារាស្រីជើងចាស់ពោរពេញដោយទេពកោសល្យ អ្នកនាង ឆៃ លីដាឡែន បានសាងប្រជាប្រិយភាពមករយៈពេលច្រើនឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត រាល់ស្នាដៃាម្ដែងរបស់នាង តែទទួលបានការសរសើរពីមហាជនគ្រប់ទិសទីតែម្ដង។
ពិតណាស់ អ្នកនាង ឆៃ លីដាឡែន ជោគជ៏យលើវិថីសិល្បៈ ប៉ុន្តែនាងជីវិតឯកជនរបស់នាង គឺមិនជោគជ័យលើរឿងស្នាហាឡើយ។ដោយនាងធ្លាប់បានលែងលះគ្នាជាមួយស្វាមី ខណៈមានកូនស្រីម្នាក់គួរឲ្យក្នាញ់។ ហើយបច្ចុប្បន្ន គេឃើញតារារូបនេះនិងកូនស្រីកំពុងរស់យ៉ាងមានសុភមង្គលតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្របពេលនៅមេម៉ាយខ្លួនមួយអស់ជាច្រើនឆ្នាំមកនេះ អ្នកនាង ឆៃ លីដាឡែន បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗមានការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ខណៈនាងសារភាពថាពេលនេះលែងមានអារម្មណ៍ជាមួយបុរសៗ ប៉ុន្តែនាងបែរជាងាកមកចាប់អារម្មណ៍លង់នឹងនារីៗដែលមានសម្រស់ស្អាតឃ្យូតទៅវិញ។ ហើយបច្ចុប្បន្ន អ្នកមេម៉ាយកូនមួយរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់មានរូបសម្រស់ស្រស់សោភាមិនចាញ់នាងឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]