កម្សាន្ត៖ បើនិយាយដល់ទំនាក់ទំនងស្នេហា ភាគច្រើនគេសម្ដៅលើស្នេហារវាងបុរសនិងនារី ប៉ុន្តែស្នេហាមិនអាចកំណត់ភេទឡើយ។ ដោយគេឃើញមានបុរសស្រលាញ់បុរស ចំណែកមនុស្សស្រីស្រលាញ់មនុស្សស្រីដូចគ្នាជាដើម។ លើសពីនេះទៅទៀតគូស្នេហ៍ភេទដូចគ្នា ក៏មានសុភមង្គលមិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នាប៉ុន្មាននោះទេ។
យ៉ាងណាមិញ បើក្រឡេកមើលអ្នកក្នុងរង្វង់សិល្បៈខ្មែរ ក៏មានតារាមួយចំនួនស្រលាញ់ភេទដូចគ្នា ហើយបានបើកចំហរប្រាប់ឲ្យមហាជនបានដឹងបានឃើញផងដែរ។ មួយវិញទៀត ថ្មីៗនេះ គេដឹងថាមានសិល្បៈការិនី៣រូប ដែលហ៊ានទម្លាយពីចំណងស្នេហារបស់ខ្លួនៈាសាធារណៈ ហើយសិល្បការិនីខ្មែរ ដែលកំពុងមានទំនាក់ទំនងស្នេហានិងនារីដូចគ្នានោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ កញ្ញា ម៉ៃយ៉ា
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពិធីការិនី និងតារាសម្ដែងកូនកាត់ខ្មែរ-បារាំង មានទំនាក់ទំនងស្នេហានិងស្រ្តីដូចគ្នា។បន្ទាប់ពីស្រលាញ់គ្នាមួយរយៈធំ គេឃើញគូស្នេហ៍មួយគូនេះ កាន់តែផ្អែមល្ហែមជាងមុនតែម្ដង។


២៖ កញ្ញា អេនី ហ្សាម
តារាចម្រៀងស្រី កញ្ញា អេនី ហ្សាម គេដឹងថាបច្ចុប្បន្ននាងកំពុងទាក់ទងនឹងនារីម្នាក់មានសម្រស់ស្រស់ស្អាត ហើយនាងនិងគូស្នេហ៍រឹតតែយល់ចិត្តគ្នាដូចគ្រាផ្ដើមស្នេហ៍យ៉ាងដូច្នោះដែរ។


៣៖ អ្នកនាង ឆៃ លីដាឡែន
ក្រោយលែងលះស្វាមីអស់ជាច្រើនឆ្នាំ ថ្មីៗនេះ អ្នកនាង ឆៃ លីដាឡែន ប្រកាសកំពុងទាក់ទងនឹងនារីម្នាក់ ហើយបង្ហាញប្រាប់មហាជន និងហ្វេនៗបានដឹង ដោយមិនលាក់បាំងឡើយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]