យោងតាមសារព័ត៌មាន បានឲ្យដឹងថា មហាសេដ្ឋីជនជាតិប្រេស៊ីល ដែលជាអ្នកជំនួញម្នាក់ មានឈ្មោះថា Thane Chiquinho Scarpa អាយុ ៦២ឆ្នាំ បានស្រលាញ់រថយន្តម៉ាក Bentley Continental Flying Spur របស់ខ្លួនយ៉ាងខ្លាំង ហើយបានប្រកាសថា គាត់នឹងកប់វាទៅក្នុងដី ដើម្បីអាចប្រើវាបានទៀត ក្រោយពេលគាត់ស្លាប់ទៅ។
ជាមួយគ្នានេះដែរ មហាសេដ្ឋីជនជាតិប្រេស៊ីលរូបនេះ បាននិយាយថា “ខ្ញុំសម្រេចចិត្តធ្វើបែបនេះ គឺដូចទៅនឹងព្រះចៅហ្វារ៉ាអុងអីចឹង។ ខ្ញុំនឹងកប់រថយន្តសំណប់ចិត្តរបស់ខ្ញុំ ម៉ាក Bentley នៅក្នុងសួនច្បារ ក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំចង់កប់កំណប់ នៅក្នុងវិមានរបស់ខ្ញុំ។”
គួរបញ្ជាក់ផងដែរថា ការប្រកាសកប់រថយន្ត របស់មហាសេដ្ឋរូបនេះ ត្រូវបានបណ្តាញផ្សព្វផ្សាយជាច្រើន ចាប់អារម្មណ៏ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយក៏ទទួលបានការរិះគន់ ពីសំណាក់មនុស្សមួយចំនួនផងដែរ ដោយនិយាយថាមហាសេដ្ឋីរូបនេះ សុខចិត្តកប់រថយន្តខ្លួន ដែលមានតម្លៃប្រហែល ២២ម៉ឺនដុល្លារ ប៉ុន្តែមិនព្រមយកទៅបរិច្ចាក ឲ្យជនក្រីក្រ និងខ្វះខាតឡើយ។
នៅក្នុងថ្ងៃកប់រថយន្ត លោក Scarpa បានអញ្ជើញអ្នកយកព័ត៌មានជាច្រើន ឲ្យចូលរួមក្នុងពិធីនោះ ធ្វើដូច្នេះដើម្បីឲ្យអ្នកសារព័ត៌មាន បានផ្សព្វផ្សាយព័ត៌មាន នៃពិធីរបស់គាត់ ឲ្យមនុស្សកាន់តែច្រើនបានដឹង៕
ប្រភព ៖ ស្ទ៉ម
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]