ភ្នំពេញ៖ តារាចម្រៀងរ៉េបល្អិតស្រស់សង្ហា ដ៏មានប្រជាប្រិយភាព លោក វណ្ណ ដា បច្ចុប្បន្នតារាប្រុសរូបនេះ ហាក់បីដូចកាន់តែមានហាងឆេងខ្លាំងឡើង និងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈ ពីមួយថ្ងៃ ទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់។

តួយ៉ាង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក យោងទៅតាមប្រភពគណនីមួយ បានបង្ហោះរូបភាព លោក បង្ហាញជាមួយរូបជ្រុងម្ខាង នៃឡានប្រភេព SUV បានបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់មហាជន នៅលើបណ្តាញសង្គមមួយនេះ ថារថយន្តសេរីទំនើបមួយនេះ ប្រាកដជាមិនថោកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត អាចនិយាយបាន នេះពិតជាមិនធម្មតានោះទេ ដែលរូបលោកទិញរថយន្តថ្មីជាហូរហែរ ព្រោះកន្លងមក មានពាក្យចចាមអារ៉ាមជាច្រើន ទៅនឹងរថយន្តស៊េរីទំនើប ដែលលោកបានជិះ យ៉ាងណាមិញ នេះប្រហែលជារថយន្តមួយបន្ថែមទៀត ដែលលោកបានទិញ ជាម៉ាក Ford Everest Spot- ស៊េរី ២០២២ គេប៉ាក់ប្រមាណថា វាមានតម្លៃក្បែរ ៧ ម៉ឺនដុល្លារ៕

សូមទស្សនារូបភាពខាងក្រោម៖

វណ្ណ ដា
វណ្ណ ដា​
ឡានថ្មីរបស់ វណ្ណ ដា
ឡានថ្មីរបស់ វណ្ណ ដា
ឡានថ្មីរបស់ វណ្ណ ដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ដា