ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះយ៉ាងខ្លាំងកាលពីខ្ទង់ដប់ឆ្នាំំមុន អ្នកនាង សារ៉ាយ សក្ខណា បានលាចាកពីសិល្បៈអស់ច្រើនឆ្នាំគួរសម បន្ទាប់ពីបានរៀងការជាមួយអនិកជននៅអាមេរិក។
តែយ៉ាងណាជារឿយៗអ្នកនាងតែបង្ហាញខ្លួនមិនឆ្ងាយដាច់ពីសិល្បៈឡើយ គ្រាន់តែមិនមានការសម្តែងជាថ្មីតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះទស្សនិកជនបានទទួលភាពភ្ញាក់ផ្អើលបន្ទាប់ពីឃើញការផ្សព្វផ្សាយរឿងថ្មីរបស់ទូរទស្សន៍ ហង្សមាស ដែលមានអ្នកនាង សារ៉ាយ សក្ខណា ជាតួឯក។
ទោះខានសម្តែងច្រើនឆ្នាំ តែតាមរយៈឈុតខ្លីៗឃើញថាទេពកោសល្យរបស់តារាឆ្នើមម្នាក់នេះនៅតែទាក់ចិត្តគួរឲ្យចង់ទស្សនា។

រង់ចាំទស្សនាទាំងអស់គ្នាថា តើការបង្ហាញខ្លួនសារជាថ្មីរបស់អ្នកនាងនឹងនាំទស្សនីយភាពមកបែបណាខ្លះ?
រឿង «ធាតុពិត» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]