ភ្នំពេញ៖ តារាចម្រៀង ប៉ាច គីមមួយ មិនត្រឹមតែជោគជ័យលើជីវិតគូទេ អាជីបសិល្បៈក៏ហាក់ឡើងឈ្មោះក្រើតៗគួរឲ្យកត់សម្គាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានសុខសាន្តជាមួយគូដណ្តឹង លោក សយ រតនៈ ដោយទើបបានទិញឡានថ្មីរួមគ្នានោះ ពេលនេះកញ្ញា ប៉ាច គីមមួយ ក៏លេចមុខក្នុងរឿងភាគថ្មីមួយទៀតផងដែរ សម្រាប់ស្វាគមន៍ដើមឆ្នាំ 2023 នេះ។

«បេះដូងខុសកាយ» ជាចំណងជើងថ្មី ដើរតួឯកស្រី គឺជាតារាចម្រៀងរូបស្រស់រូបនេះ ដោយខាងទូរទស្សន៍ហង្សមាស ទើបតែបានចេញផ្សព្វផ្សាយក្តៅៗ ដែលនឹងមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV

ចង់ដឹងថា រឿង «បេះដូងខុសកាយ» មានឈុតឆាកគួរឱ្យចាប់អារម្មណ៍ខ្លាំងយ៉ាងណានោះ តោះមកទស្សនាវីដេអូ Trailer ដូចខាងក្រោមនេះទាំងអស់គ្នា៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ