ភ្នំពេញ៖ តារាចម្រៀងសម្លេងពីរោះ លោក សយ រតនៈ និងកញ្ញា ប៉ាង គីមមួយ ជាតារាដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ទិសទី។ មិនតែប៉ុណ្ណោះ រាល់បទចម្រៀងអ្នកទាំងពីចេញម្ដងៗ ទទួលបានអ្នកទស្សនាច្រើនគួរឲ្យកត់សម្គាល់ ហើយសុទ្ធសឹងតែជាបទពីរោះៗ ដែលមិត្តៗយុវវ័យចូលចិត្តស្ដាប់ផងដែរ។
យ៉ាងណាមិញ បើក្រឡេកមើលជីវិតឯកជនវិញ គេដឹងថាលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ទើបតែដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យតាមប្រពៃណី។ ខណៈពេល ដែលអ្នកទាំងពីភ្ជាប់ពាក្យមានហ្វេនមិនតិចនាក់នោះទេ ដែលចូលរួមអបអរ ហើយជូនពរទៅកាន់អ្នកទាំងពីរនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ទន្ទឹមនឹងពេលដែលភ្ជាប់ពាក្យរួច គេចាប់អារម្មណ៍ឃើញថា លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ តែងតែមានដំណើរកម្សាន្តដើរលេងទាំងក្នុង និងក្រៅប្រទេសជាញឹកញាប់។ មិនតែប៉ុណ្ណោះ សូម្បីការងារក៏ឧស្សាហ៍មានការងាររួមការផងដែរ ដែលជាហេតុធ្វើឲ្យអ្នកទាំងពីទៅណាមកណាបណ្ដើរគ្នាជាគូ ហាក់មានភាពជិតស្និទ្ធ យល់ចិត្តគ្នាជាងមុន។ លើសពីនេះទៅទៀតរាល់រូបភាពថតជាគូ មើលទៅគូដណ្ដឹងមួយគូនេះ កាន់តែមានក្ដីសុខ ហើយស្រលាញ់គ្នាកាន់តែខ្លាំងជាងមុនទ្វេដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]