ជប៉ុន៖ អាចនិយាយបានថា ក្រោយដកឃ្លា ពីការងារសិល្បៈ អ្នកនាង ផន សុផារី បានរៀបការបង្កើតគ្រួសារ ហើយនឹងមានកូនស្រីពីរនាក់ សុទ្ធតែស្អាត ឆ្លាត ឃ្យូតគួរឲ្យក្នាញ់។ មិនតែប៉ុណ្ណោះ កូនស្រីតារារូបនេះ កំពុងទអួលបានការចាប់អារម្មណ៍ពីអ្នកលេងបណកដាញសង្គមតែម្ដង។
យ៉ាងណាមិញ បើងាកមកមើលពីឆ្នាំថ្មីនេះវិញ គេដឹងថា អ្នកនាង ផន សុផារី បានដឹកដៃស្វាមី និងកូនស្រីតូចទាំងពីរ ដើរកម្សាន្តទាំងដើមឆ្នាំ ជាលក្ខណៈគ្រួសារ។ បើទោះបីមានកូនតូច ប៉ុន្តែនាងបានដើរលេងយ៉ាងរីករាយ មើលទៅមានសុភមង្គលតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ប្រទេសដែលនាងជ្រើសរើសសម្រាប់ដើរកម្សាន្តលើកនេះ គឺអ្នកនាង ផន សុផារី បានទៅប្រទេសជប៉ុនស្របពេលកំពុងរងា ហើយធ្លាក់ព្រិលទឹកកកផងដែរ។ ម្យ៉ាងវិញទៀត មុននេះនាងបានបង្ហោះរូបភាពថ្មី ថតរូបជុំគ្នាជាមួយកូនស្រីទាំងពីរ និងស្វាមី គេឃើញនាងបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខ។ លើសពីនេះទៅទៀត ក្រោយហ្វេនៗបានឃើញរូបទាំងនោះរួច ម្នាក់ៗប៉ងចង់បានជីវិតគ្រួសារដូចនាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]