ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង កែវ ចាន់និមល នាងសម្រាលបានកូនប្រុសម្នាក់ ក្រោយពរពោះអស់ជាច្រើនខែ ដោយកូនប្រុសតារាស្រីរូបនេះ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ខ្លាំង ទោះបីទើបនឹងកើតក៏ពិតមែន។ បន្ទាប់ពីសម្រាលកូនដោយជោគជ័យរួចមក ពេលនេះ តារារូបនេះ កាន់តែមានសុភមង្គលជាងមុនទ្វេដង។
យ៉ាងណាមិញ ស្របពេលតារារូបនេះ នៅកូនខ្ចី គេសង្កេតឃើញស្វាមីនាង បានយកចិត្តទុកដាក់មើលថែទាំភរិយា ហើយចេះដឹងទុក្ខធុរៈរបស់ប្រពន្ធ នៅចាំផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្តដល់ប្រពន្ធថែមទៀត ទោះបីខ្លួនរវល់ការងារក្ដី។ លើសពីនេះទៅទៀតពេលឃើញមុខកូនប្រុសដំបូងភ្លាម មិនថានាង ឬស្វាមី និងកូនស្រីច្បងនោះទេ គឺបានបង្ហាញនៅក្ដីរំភើប និងស្នាមញញឹមយ៉ាងរីករាយព្រមគ្នាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បន្ទាប់ពីសម្រាលកូនបាន ១ខែកន្លងមកនេះ អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពជុំគ្រួសារ ក្នុងថ្ងៃចេញខែកូនមើលទៅពិតជាមានក្ដីសុខខ្លាំង។ មិនតែប៉ុណ្ណោះ ទឹកមុខនាង និងគ្រួសារទាំងមូល បានបញ្ចេញឲ្យឃើញនៅស្នាមញញឹមយ៉ាងកក់ក្ដៅ ជូនចំពោះកូនប្រុសជាទីស្រលាញ់ផងដែរ។ បើក្រឡេកទៅមើលទិដ្ឋភាពក្នុងពិធី ចេញខែកូន របស់អ្នកម៉ាក់កូនពីររូបនេះវិញនាងបានរៀបចំបែបសាមញ្ញ តែមើលទៅស្អាតបែបថ្លៃថ្នូរតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]