ភ្នំពេញ៖ កាលពីថ្មី ៗ នេះ ពិធីការនីពូកែវោហាស័ព្ទ អ្នកនាង កែវ ចាន់ និមល បានចែកចាយ រូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម របស់អ្នកនាង ដែលបានសម្រស់ដ៏ស្រស់ស្អាត បើទោះអ្នកនាងបានសម្រាលកូនបាន២ដងក៏ដោយ។
ជាក់ស្តែង ពេលចូលរួមក្នុងកម្មវិធីមួយកន្លែង កែវ ចាន់ និមល បានស្លៀកសំលៀកបំពាក់បែបសុភាពៗ ជំនួសឱ្យស្ទីលស៊ិចស៊ី ដោយបានជ្រើសរើសរ៉ូបដែលត្រូវនឹងរាងកាយរបស់អ្នកនាង ក៏ដូចជាវ័យ ដែលបានរក្សានូវរូបភាពដ៏ស្រស់ស្អាត ថ្លៃថ្នូរ សមសួនជាអ្នកម្តាយកូនពីរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ អ្នកនាងបានគ្រងរ៉ូបរំលេចដោយផ្កា រហូតដល់ត្រឹមជង្គង់ ពណ៌ផ្កាឈូកស្រាល ដោយបានបង្ហាញចង្កេះដ៏តូចស្ដើងធ្វើឱ្យ អ្នកនាង កែវ ចាន់ និមល មើលទៅ ពិតជាលេចធ្លោ ស៊ីគ្នាទៅនឹងការផាត់មុខ លើកសម្រស់ឱ្យកាន់ក្មេងជាងវ័យមួយកម្រិតទៀតផងដែរ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]