ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើប ដែលសិល្បការិនីខ្មែរ អ្នកនាង ប្រាសាទ ដាវីន ចេញដំណើរចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសឌូបៃ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Universal Woman។
ពិតណាស់ បន្ទាប់ពីមហាជន និងអ្នកគាំទ្រ បានដឹងដំណឹងនេះ ម្នាក់ៗបានជូនពរនាងទទួលបានលទ្ធផលល្អ ពេលត្រឡប់មកវិញផងដែរ។ មិនតែប៉ុណ្ណោះ អ្នកនាង ប្រាសាទ ដាវីន ជាស្ត្រីដំបូងគេបង្អស់ ដែលតំណាងឲ្យកម្ពុជាប្រកួតក្នុងកម្មវិធី Universal Woman ដែលមានបេក្ខភាពប្រកួត ៥០ប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អ្នកនាង ប្រាសាទ ដាវីន ជាអតីតFreshie Girl ឆ្នាំ២០០៥ ដែលទទួលបានចំណាត់ថ្នាក់លេង៣ ជំនាន់ទី៤។ហើយសព្វថ្ងៃនាងជាតារាសម្ដែង និងតារាបង្ហាញម៉ូតមានបទពិសោធយូរឆ្នាំលើវិថីសិល្បៈ។ លើសពីនេះទៅទៀត តារារូបនេះ ក៏ជាសិល្បាការិនីដែលមានប្រជាប្រិយភាព មានហ្វេនគាំទ្រច្រើនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]