ឌូបៃ៖ អាចនិយាយបានថា កាលថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលសិល្បការិនីខ្មែរ អ្នកនាង ប្រាសាទ ដាវីន ចេញដំណើរទៅចូលរួមប្រកួតក្នុងកម្មវិធី Universal Woman នៅឯប្រទេសឌូបៃ។
ពិតណាស់ បន្ទាប់ពីចូលរួមប្រកួតអស់រយៈពេល១សប្ដាហ៍កន្លងមកនេះ ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រក៏បានបញ្ចប់ ដោយអ្នកនាង ប្រាសាទ ដាវីន ទទួលបានជ័យលាភីលំដាប់រងទី៤ ពីកម្មវិធីប្រកួត Universal Woman ដែលធ្វើឡើងនៅឯប្រទេសឌូបៃ ហើយមានបេក្ខភាពចូលរួមប្រកួតជាច្រើន រហូតដល់ ២៣ប្រទេសឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អ្នកនាង ប្រាសាទ ដាវីន នាងជាអតីតFreshie Girl ឆ្នាំ២០០៥ ដែលទទួលបានចំណាត់ថ្នាក់លេង៣ ជំនាន់ទី៤។ ហើយសព្វថ្ងៃនាងជាតារាសម្ដែង និងតារាបង្ហាញម៉ូតមានបទពិសោធយូរឆ្នាំលើវិថីសិល្បៈ និងទទួលបានការគាំទ្រច្រើនពីមហាជនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]