ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ឌួង ហ្សូរីដា ជាពិធីការិនីជើងចាស់ដ៏មានប្រជាប្រិយភាពម្នាក់។ ប៉ុន្តែច្រើនឆ្នាំមកនេះ គេដឹងថាតារារូបនេះ បានដកឃ្លាពីការងារសិល្បៈមួយរយៈធំ ធ្វើឲ្យមហាជន និងហ្វេននឹកនាដល់នាងគ្រប់ៗគ្នា។
យ៉ាងណាមិញ បន្ទាប់ពីផ្អាកការងារជាពិធីការិនីមួយរយៈមក ថ្មីៗនេះ គេឃើញកញ្ញា ឌួង ហ្សូរីដា បានបង្ហាញវត្តមានលើវេទិកាប្រកួតបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិ Miss Planet International 2023 ដែលធ្វើឡើងលើទឹកដីប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីៗនេះ ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានពោលពាក្យរិះគន់ទៅកាន់ពិធីការិនីរូបនេះ បន្ទាប់ពីអធិប្បាយនិងកាត់សម្ដីរបស់ពិធីការិនីម្នាក់ទៀត អំឡុងពេលនិយាយ។ ក្នុងនោះដែរ បន្ទាប់ពីឃើញគេរិះគន់ កញ្ញា ឌួង ហ្សូរីដា បានចេញមកនិយាយថា៖
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖







@zoridaduong 🙏🏻អរគុណអ្នករិះគន់ទាំងឡាយហើយអូនៗមានបានជួយអ្វីខ្លះដល់សង្គមខ្មែរក្រៅពីការចែករំលែកតែភាពអវិជ្ជមាន? បងមិនល្អគ្រប់ ១០ទេ ប៉ុន្តែបងសប្បាយចិត្តដែលបងបានរកលុយអោយអ្នករៀបចំកម្មវិធី តាមរយៈការចូលរួមបរិច្ចាគពេលវេលារបស់បង ការអំពាវនាវរកថវិកាដើម្បីបន្តកម្មវិធីទៅមុខទៀតដើម្បីមុខមាត់ប្រទេសជាតិ ។ អ្នកធ្វើគឺតែងតែខុស មានតែអ្នកមិនដែលធ្វើទេ បានមិនខុស ។ អរគុណរាល់ការរិះគន់ដើម្បីស្ថាបនា ដោយពាក្យសុជីវធ៌មថ្លៃថ្នូរក្នុងនាមជាខ្មែរមានចំណេះដឹង 🙏🏻🥰#missplanetinternational #missplanetinternational2022 #cambodia🇰🇭 #ឌួង_ហ្សូរីដា #មនុស្សស្រីរឹងមាំ #cambodiakingdomofwonder ♬ original sound - Eÿ ÊY
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]