ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកញ្ញា ស៊ីន យូប៊ីន បានឈានជើងដើរលើវិថីសិល្បៈ ហើយសាងកេរ្ដិ៍ឈ្មោះល្បីល្បាញ មានមហាជនស្គាល់ច្រើនផងដែរ។ លើសពីនេះទៅទៀត នាងក៏ជាសិល្បៈការិនីខ្មែរដំបូងគេ ដែលមានឱកាសចូលរួមក្នុងកម្មវិធីធំៗលំដាប់អន្តរជាតិ។

មួយវិញទៀត ប្រិយមិត្តមួយចំនួនធំប្រាកដជាមិនធ្លាប់បានដឹងនោះទេ ថាតារាស្រីរូបនេះ ក៏ជាអ្នកជំនួញមួយរូបដែលកំពុងជោគជ័យ។ ពិតណាស់ កាលពីពេលថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន ទើបតែទិញសិទ្ធ Franchise ហាងតែគុជដ៏ល្បីមួយ ហើយមុននេះ គេក៏ទើបតែដឹងថានាង ក៏បានទិញFranchise ហាងអាហារជប៉ុនដ៏ល្បីមួយទៀតផងដែរ។

ក្នុងនោះដែរ ទោះបីមានជំនួញក្នុងដៃប៉ុន្តែ កញ្ញា ស៊ីន យូប៊ីន មិនបានបញ្ចេញឈ្មោះ ឬអួតអាងពីខ្លួនប្រាប់មហាជនសោះឡើយ ពោលគឺរឿងដែលដឹងថាតារារូបនេះជាម្ចាស់ហាងអាហារជប៉ុនYuzu ក៏ដោយសារពិធីការិនីល្បីឈ្មោះកញ្ញា ឌួង ហ្សូរីដា ផងដែរ។ លើសពីនេះទៅទៀត តារារូបនេះពិតជាបានសរសើរទៅកាន់កញ្ញា ស៊ីន យូប៊ីន ពេញៗមាត់ ខណៈនាងជាម្ចាស់ហាង តែមិនបញ្ចេញឈ្មោះ បែរជាស្ងាត់ទៅវិញ។ ហើយពិធីការិនីរូបនេះ បាននិយាយថា៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]