យល់ដឹង៖ បើអ្នកមានគម្រោងណាត់ជួប ជាមួយតារានិករនីមួយៗ គួរតែព្យាយាមចៀសវាង នូវចំណុចខ្លះៗ ដែលអាចធ្វើឲ្យពួកគេមិនអាចអត់ឱនឲ្យអ្នកបាន។

តោះមកស្វែងយល់ទាំងអស់គ្នា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Aries ♈️ 

អ្នក​នឹង​មិន​អត់​ឱន​ទេ​ នៅ​ពេល​មាន​នរណា​ម្នាក់យឺតយ៉ាវ និងមិនចូលចិត្តមនុស្សដែលមើលទៅគួរឲ្យធុញ។ នៅពេលដែលអ្នកណាម្នាក់យកគំនិតរបស់ខ្លួនមកលេងសើច។

២. Taurus ♉️ 

អ្នកនឹងមិនអត់ឱនទេ នៅពេលដែលនរណាម្នាក់ បន្តលុបចោលគម្រោង នៅវិនាទីចុងក្រោយ ពីព្រោះអ្នកចូលចិត្តនៅជាប់នឹងកាលវិភាគ ហើយវាជាការរំខាន ក្នុងការផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ដោយមិនមានការព្រៀងទុក។

៣. Gemini ♊️ 

អ្នក​នឹង​មិន​អត់​ឱន​ទេ​ នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ និយាយ​កុហក​ពណ៌​ ព្រោះ​អ្នក​អាច​ដោះស្រាយ​ការ​ពិត ​បានដោយខ្លួនឯងហើយ​មិន​ត្រូវ​ការ​អ្នក​ណា​ Fake ដាក់អ្នក​ឡើយ។

៤. Cancer ♋️ 

អ្នក​នឹង​មិន​អត់​ឱន​ទេ​ នៅ​ពេល​ដែល​អ្នក​ណា​ម្នាក់​ មិន​និយាយ​អរគុណ​ ​ព្រោះ​អ្នក​តែង​តែ​ធ្វើ​ការដោយខិតខំ ប៉ុន្តែ​ពេលខ្លះមិនទទួល​បាន សូម្បីតែការទទួលស្គាល់​ពីអ្នកដទៃ។

៥. Leo ♌️ 

អ្នក​នឹង​មិន​អត់ឱន​ទេ​ ពេល​មាន​នរណា​ម្នាក់​ពិបាកនឹង​ទាក់​ទង​បាន​ ព្រោះ​វា​មិន​ពិបាក​ក្នុង​ការ​ផ្ញើ​អត្ថបទ​ រយៈពេល​ពីរ​វិនាទី​ឱ្យ​អ្នក​ដឹង​ថា​ មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ កំពុង​តានតឹង​អំពី​វាឡើយ។

៦. Virgo ♍️ 

អ្នកនឹងមិនអត់ឱនទេ នៅពេលដែលនរណាម្នាក់មកយឺត ព្រោះអ្នកជាមនុស្សរវល់ ហើយអាចធ្វើរឿងល្អ ជាមួយពេលវេលារបស់អ្នកបានជាច្រើន ជាជាងការរង់ចាំនរណាម្នាក់ ដែលច្បាស់ជាមិនផ្តល់អាទិភាពដល់អ្នក។

៧. Libra ♎️ 

អ្នកនឹងមិនអត់ឱនទេ នៅពេលដែលនរណាម្នាក់ សម្លឹងមើលទូរស័ព្ទរបស់ពួកគេជាប់ នៅពេលអ្នកកំពុងនិយាយ ពីព្រោះអ្នករំពឹងថាពួកគេនឹងផ្តល់ការយកចិត្តទុកដាក់ នៅពេលអ្នកនៅជាមួយគ្នា។

៨. Scorpio ♏️ 

អ្នកនឹងមិនអត់ឱនទេ នៅពេលដែលនរណាម្នាក់ធ្វើដាក់អ្នក នៅទីសាធារណៈ ខុសពីពេលនៅក្រោយខ្នង ពីព្រោះអ្នករំពឹងថានឹងទទួលបានការគោរព មិនថាស្ថិតក្នុងស្ថានភាពបែបណា មិនថាមានភ្នែកផ្សេងទៀត នៅក្នុងបន្ទប់នោះទេ។

៩. Sagittarius ♐️ 

អ្នក​នឹង​មិន​អត់ឱន​ទេ​ ពេល​មាន​នរណា​ម្នាក់​ ចំអក​ឱ្យ​អ្នក​អំពី​ភាពយន្ត តន្ត្រី ឬ​ចំណូលចិត្ត​ដែល​អ្នក​ចូលចិត្ត ​ព្រោះ​អ្នក​មាន​មោទនភាព​ចំពោះ​គំនិត​របស់​អ្នក ហើយ​ចង់​បាន​មនុស្ស​ដែល​គោរព​អ្វីទាំងអស់នោះ ទោះ​ជា​ពួកគេ​មិន​យល់ព្រម​ក៏ដោយ។

១០. Capricorn ♑️ 

អ្នកនឹងមិនអត់ឱនទេ នៅពេលដែលនរណាម្នាក់ ភ្លេចរឿងសំខាន់ៗ ដូចជាថ្ងៃកំណើតរបស់អ្នក ពីព្រោះពួកគេនឹងចងចាំ ប្រសិនបើពួកគេយកចិត្តទុកដាក់ចំពោះអ្នក ដូចដែលអ្នកយកចិត្តទុកដាក់ចំពោះពួកគេ។

១១. Aquarius ♒️ 

អ្នកនឹងមិនអត់ឱនទេ នៅពេលដែលនរណាម្នាក់ ចែករំលែកព័ត៌មានលម្អិតផ្ទាល់ខ្លួន របស់អ្នកតាមអ៊ីនធើណេត ឬជាមួយមិត្តភក្តិដោយសារតែអ្នកចង់បាន មនុស្សដែលគោរពឯកជនភាពរបស់អ្នក ហើយយល់ថាអ្វីៗទាំងអស់ មិនគួរមាននៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។

១២. Pisces ♓️ 

អ្នកនឹងមិនអត់ឱនទេ នៅពេលដែលនរណាម្នាក់ ធ្វើពុតជាស្តាប់ ហើយងក់ក្បាលនៅពេលអ្នកកំពុងនិយាយ ពីព្រោះអ្នកនឹងនិយាយនៅពេល ដែលអ្នកគិតថាមនុស្សម្នាក់នោះ គួរតែស្តាប់។

ប្រភព: thoughtcatalog

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]