សេអ៊ូល៖ កាលពីថ្ងៃប៉ុន្មានថ្ងៃនេះ តារារ៉េប ​វណ្ណ ដា បានធ្វើការបង្ហោះវីដេអូក្នុង បណ្តាញសង្គម TikTok ឬក៏អ៉ីស្តាក្រាម បានដែលបានចែកចាយ ពេលសម្រាក នៅផ្ទះ នៃជីវិតផ្ទាល់ខ្លួនរបស់លោក ទទួលការចាប់អារម្មណ៍ជាខ្លាំង។

នៅក្នុងវីដេអូនោះ តារាប្រុសរូបនេះ ត្រូវបានគេឃើញដេកយ៉ាងស្រួល នៅលើសាឡុង ដេកស្តាប់បទចម្រៀង ហើយចំណាយពេលសម្រាកលំហែកាយនៅផ្ទះ។ ជាពិសេស អ្នកគាំទ្រ និងអ្នកនិយមលេងអ៉ីនធើណែតជាច្រើនបានកត់សម្គាល់ឃើញ ទិដ្ឋភាពដ៏ស្រស់ស្អាតនៅខាងក្រៅបង្អួច ហើយបានប្រមូលផ្តុំការចាប់អារម្មណ៍របស់ពួកគេទៅកន្លែងដែលផ្ទះជាន់ខ្ពស់របស់ វណ្ណ ដា រស់នៅ ហើយមានតម្លៃប៉ុន្មាន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត អ្នកនិយមលេងអ៉ីនធើណែត មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្ទៃមេឃបើកចំហស្រឡះ ឡើងធំពោរពេញអគារខ្ពស់ ដែលត្រូវបានគេមើលឃើញពីបង្អួច ប្រាកដណាស់ថា វានៅតំបន់នៅក្នុងកណ្តាលទីក្រុងភ្នំពេញហើយ។

យ៉ាងណាមិញ តាមប្រភពមួយបានទម្លាយថា វាជាផ្ទះជាន់ខ្ពស់ មានពីរជាន់ ដែលតម្លៃបច្ចុប្បន្ន នៅលើទីផ្សារ អាចមិនតិចលានដុល្លារនោះទេ ហេតុដូច្នេះ តារាប្រុសរូបនេះ ជីវិតមើលទៅ រស់នៅជីវិតបែបហាយសូរ ដ៏សំបូរបែបមិនធម្មតានោះទេ ថ្វីត្បិតមើលមកធម្មតាៗ៕

សូមទស្សនាវីដេអូខាងក្រោម៖

វណ្ណ ដា
វណ្ណ ដា
ផ្ទះរបស់វណ្ណ ដា
@vannda19000

Even 🐦 love SZA

♬ Open Arms (feat. Travis Scott) - SZA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ដា