ភ្នំពេញ៖ ​អាចនិយាយបានថា ជាមួយនឹងការវិលត្រឡប់មកជីវិតSingle របស់ តារាស្រី ពេជ្រ សូលីកា ពិតជាមានទាក់ទាញការចាប់អារម្មណ៍របស់មហាជន ជាពិសេស កាន់តែធ្វើឲ្យពួកគេមានការតាមដាន ទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជា ការរៀបចំបង្ហាញវត្តមាន នៅក្នុងកម្មវិធីផ្សេងៗ ជាបន្តបន្ទាប់។

ដោយឡែក បើក្រឡេកមកមើល ពីស្ទាយ៍ការតុបតែងខ្លួនរបស់តារាស្រីរូបនេះវិញ ហាក់មិនធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយក្រោយពីបានក្លាយជា Single Mom ហើយនោះ រូបនាងតែងតែចេញមកបង្ហាញនូវសម្រស់យ៉ាងទាក់ទាញ ជាមួយនឹងឈុតសម្លៀកបំពាក់ស្អាតៗ ទាន់សម័យ សាកសមទៅនឹងរូបរាង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ ជាមួយនឹងការបង្ហាញរូបភាពប៉ុន្មានសន្លឹករបស់ ពេជ្រ សូលីកា នៅលើបណ្ដាញសង្គម ក៏កាន់តែធ្វើឲ្យហ្វេនៗមានការពេញចិត្ត នៅពេលដែលនាងបានបង្ហាញខ្លួនស្រស់សោភា លេងស្ទាយ៍តុបតែងមុខមាត់យ៉ាងទាក់ទាញ ក្នុងឈុតពណ៌ក្រហម មើលឃើញពីរូបរាងស្អាតតូចច្រឡឹងយ៉ាងមានមន្តស្នេហ៍ គួរឲ្យរំជួ.លចិត្ត ពីទស្សនិកជាច្រើន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា