ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែមពីរោះកញ្ញា សុខ ពិសី បានសាងប្រជាប្រិយភាពលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនផងដែរ។ លើសពីនេះទៅទៀត គ្រប់ពេលចេញទៅចេញម្ដងៗ មានហ្វេនចាំគាំទ្រយ៉ាងច្រើនកុះករតែម្ដង។
ក្រៅពីមានសម្លេងអាចបកស្រាយបទចម្រៀងយ៉ាងពីរោះ កញ្ញា សុខ ពិសី ក៏ជាសិល្បការិនីមួយរូប ដែលមានរូបសម្ផស្សស្រស់សោភា ទោះបីវ័យរឹតតែច្រើន ប៉ុន្តែនាងនៅតែអាចថែសម្រស់ឲ្យនៅស្អាត មិនឲ្យខ្លួនឯងចាស់ជាងវ័យនោះទេ។ ម្យ៉ាងវិញទៀត គ្រប់ពេលតារារូបនេះ តែងតែទទួលបានពាក្យសរសើរពីអ្នកគាំទ្រផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ហ្វេនធ្លាប់តែឃើញកញ្ញា សុខ ពិសី តែងខ្លួនបែបឃ្យូតៗពេលលើកឆាកប្រគុំតន្រ្តី ប៉ុន្តែម្ដងនេះ នាងបានតែងខ្លួនស្លៀករ៉ូបវែងពណ៌មាស មើលទៅនាងជះសម្រស់ស្អាតផូរផង់ ប្រៀបដូចបវរកញ្ញាដើរលំដាប់អន្តរជាតិយ៉ាងដូច្នោះដែរ។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញថា រូបរាងនាងពិតជាស្គម ស្លីមស្អាត មានភាពទាក់ទាញ មិនចាញ់តារាម៉ូដែលឬបវរកញ្ញានោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]