អាមេរិក៖ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង គង់ ចាន់ស្រីមុំ បានដឹកដៃស្វាមី និងកូនស្រីសំណប់ ទៅដើរកម្សាន្តនៅឯប្រទេសអាមេរិកជាលក្ខណៈគ្រួសារ។ ហើយពេលទៅដល់ទឹកដីអាមេរិកភ្លាម តារាស្រីរូបនេះសម្រុកដើរលេងជាច្រើនរដ្ឋ ច្រើនកន្លែងតែម្ដង។ 

លើសពីនេះទៅទៀត ស្របពេលដែលបានដើរលេងជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន គេឃើញអ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញអារម្មណ៍សប្បាយរីករាយខ្លាំងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះតារារូបនេះ បានធ្វើឲ្យមហាជន និងហ្វេនចាប់អារម្មណ៍ជាមួយនឹងរូបភាពថ្មីៗរបស់ខ្លួន ខណៈតែងខ្លួនស្រស់ស្អាតយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលរឹតតែធ្វើឲ្យហ្វេនមិនមើលរំលងនោះគឺ ស្ទាយ៍រៀបចំខ្លួនរបស់នាងពិតជាប្លែកៗ ស្អាតទាក់ទាញខ្លាំង។ ហើយមិនថាសម្លៀកបំពាក់ កាបូប ឬស្បែកជើងនោះទេ គឺសុទ្ធតែជាប្រ៊េនម៉ាកល្បីៗលំដាប់អន្តរជាតិ ដែលមានតម្លៃថ្លៃផងដែរ។ បើនិយាយជារួម មួយតួខ្លួនរបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានស្លៀកដើរលេងនោះ គឺមួយឈុតៗ មិនក្រោមខ្ទង់ពាន់ដុល្លារនោះទេ៕  

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ