ភ្នំពេញ៖ ជារឿយៗ តារាចម្រៀងអ្នកនាង វីរៈ និច តែងតែបង្ហាញពីជីវិតគូរបស់នាងនឹងស្វាមីជានិច្ច។ ហើយគេសង្កេតឃើញថា ចាប់តាំងពីរៀបការមកទល់នឹងពេលនេះ នាងហាក់មានសុភមង្គល និងតែងទទួលបានការមើលថែពីស្វាមីផងដែរ។
លើសពីនេះទៅទៀត ទន្ទឹមនឹងចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ អ្នកនាង វីរៈ និច ក៏កំពុងពរពោះជិតគ្រប់ខែនឹងសម្រាលផងដែរ។ ម្យ៉ាងស្របពេលមានផ្ទៃពោះ តារារូបនេះ និងស្វាមី រឹតតែបង្ហាញពីស្នាមញញឹមយ៉ាងមានសេចក្ដីសុខ ខណៈជិតបានឃើញមុខសមាជិកថ្មីដែលជាកូនប្រុសដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្នកនាង វីរៈ និច បានពរពោះអស់ជាច្រើនខែ ហើយជិតនឹងសម្រាលនោះ នាងជាមួយនឹងស្វាមី បានដឹកដៃគ្នាទៅថតរូបទុកជាអានុស្សាវរីយ៍។ ដោយរូបភាពនោះ នាងនិងស្វាមី បានតុបតែងខ្លួនស្លៀកឈុតបុរាណ មើលទៅពិតជាស្រស់ស្អាត ស្រស់សង្ហាទាំងព្រមតែម្ដង។ មួយវិញទៀត បន្ទាប់ពីអ្នកគាំទ្របានឃើញរូបនេះរួច ម្នាក់ៗបាននិយាយសរសើរប្ដីប្រពន្ធមួយគូនេះមិនដាច់ពីមាត់ឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]