ភ្នំពេញ៖ អាចនិយាយបានថា ក្រោយតារាចម្រៀងអ្នកនាង វីរៈ និច រៀបការរួច នាងហាក់កាន់តែមានស្នាមញញឹម និងក្ដីសុខជាងមុន។ លើសពីនេះទៅទៀត គេតែងតែឃើញតារារូបនេះ បង្ហាញពីសុភមង្គលក្នុងគ្រួសារឲ្យហ្វេនបានឃើញជានិច្ច។
លើសពីនេះទៅទៀត បន្ទាប់ពីរៀបការរួច អ្នកនាង វីរៈ និច ក៏មានដំណឹងល្អសម្រាប់ក្រុមគ្រួសារ ខណៈដែលនាងមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ ក្រោយពរពោះអនាគតម៉ាក់ៗសម័យថ្មីរូបនេះ រឹតតែទទួលបានការមើលថែ ថ្នាក់ថ្នមពីស្វាមីខ្លាំងជាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ គេដឹងថាអ្នកនាង វីរៈ និច បានពរពោះជិតគ្រប់ខែ ហើយមានសុខភាពល្អ និងរឹងមាំផងដែរ។ ស្របពេលខិតជិតដល់ថ្ងៃសម្រាលកូន នាងឧស្សាហ៍បង្ហោះរូបពោះធំឲ្យហ្វេនបានឃើញជារឿយៗ។ មួយវិញទៀត តារាចម្រៀងរូបនេះ បានបង្ហើបប្រាប់ថា ពេលនេះនាងឡើងទម្ងន់រហូតដល់ ៧៨កីឡូឯណោះ។ ពិតណាស់ ទោះបីឡើងកីឡូ ប៉ុន្តែសម្រស់នាង នៅតែស្អាត មិនចាញ់កាលនៅក្រមុំនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]