ភ្នំពេញ៖ អាចនិយាយបានថា ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈ។ ហើយនាងក៏ជាតារាចម្រៀងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ ខណៈមានមហាជន និងហ្វេនគាំទ្រច្រើន។
លើសពីនេះទៅទៀត ក្រៅពីភាពល្បីល្បាញ និងមានសម្លេងពីរោះហើយនោះ គេចាប់អារម្មណ៍ឃើញថាអ្នកនាង ពេជ្រ សោភា មានរូបសម្ផស្សស្រស់ស្អាត ហើយនៅក្មេងដដែល បើទោះបីពេលនេះវ័យកាន់តែជ្រេបន្តិចក្ដី។ មិនតែប៉ុណ្ណោះ បើនិយាយពីស្ទាយ៍តុបតែងខ្លួន ពិតជាទាន់សម័យ ហើយស៊ីវិល័យ មិនចាញ់ក្មេងជំនាន់ក្រោយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង រឿងគួរឲ្យស្ងើចសរសើរទៀតនោះ ឆ្នាំនេះអ្នកនាង ពេជ្រ សោភា ឈានចូលវ័យ៤០ឆ្នាំហើយ ប៉ុន្តែរូបសម្ផស្សនាងនៅតែក្មេងខ្ចី ហើយស្រស់ស្អាតមិនចាញ់កាលវ័យ២០ឆ្នាំឡើយ។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញថាផ្ទៃមុខនៅតែម៉ដ្ឋគ្មានស្នាមជ្រួញ ហើយចំពោះរូបរាងនៅតែស្លីមស្អាតដដែល៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]