កម្សាន្ត៖ កន្លងមកប្រិយមិត្តធ្លាប់បានដឹង និងឃើញរួចមកហើយថា តារាសម្ដែង និងពិធីការិនីកូនមួយអ្នកនាង គង់ ចាន់ស្រីមុំ ប្រើជីវិតរស់នៅបែបអភិជន។ ពិតណាស់ គេអាចនិយាយបានថា ចាប់តាំងពីពេលដែលជោគជ័យលើមុខជំនួញ នាងកាន់តែបង្ហាញពីជីវិតយ៉ាងហ៊ឺហារតែម្ដង។
លើសពីនេះទៅទៀត ជារឿយៗតារារូបនេះ តែងចំណាយថវិកាយ៉ាងច្រើនទៅលើសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលជាម៉ាក់ល្បីៗមានតម្លៃថ្លៃ។ ហើយមួយវិញទៀត អ្នកនាង គង់ ចាន់ស្រីមុំ ក៏ជាអ្នកចូលចិត្តដើរលេងកម្សាន្តម្នាក់ផងដែរ។ មិនតែប៉ុណ្ណោះ នាងតែងតែទៅជាមួយគ្រួសារ បង្កើតអនិស្សាវរីយ៍រួមគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយថ្មីៗនេះ អ្នកម៉ាក់សម័យថ្មីរូបនេះ នាងបាននាំស្វាមី និងកូនស្រីបណ្ដូលចិត្តទៅលេងសមុទ្រ ដែលជាកោះបែប Private ហើយគេដឹងថាទីកន្លែងនោះ ក្នុងការគេងមួយយប់មានតម្លៃថ្លៃផងដែរ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានដើរលេងជុំគ្រួសារ នាងព្រមជាមួយស្វាមី និងកូនស្រី បានបង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com