យល់ដឹង៖ នៅក្នុងដំណើរជីវិតនៃមនុស្សពេញវ័យ គ្មានអ្វីជាធម្មតានោះទេ។ នៅអាយុម្ភៃឆ្នាំ យើងអាចមានស្នេហា យើងអាចមានក្ដីសុបិន យើងអាចគិតអ្វីៗបានដោយងាយៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នករៀបការ អ្នកត្រូវមានហេតុផល និងការពិចារណាគ្រប់យ៉ាងដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យទំនាក់ទំនងរបស់អ្នកពិបាក។ 

ជាការពិត អាពាហ៍ពិពាហ៍​មិន​មែន​ជា​រឿង​សាមញ្ញ​ឡើយ ហើយ​អ្នក​ត្រូវ​តែសិក្សា​បន្ថែម​ពីដៃគូម្ខាងទៀត មុន​នឹង​សម្រេច​ចិត្ត​រៀបការចែក​ផ្ទះពីឪពុកម្ដាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ព័ត៌មានលម្អិតមួយចំនួន ដែលហាក់ដូចជាមិនសំខាន់ វាអាចជាមានសក្តានុពលក្នុងការនាំមកនូវហានិភ័យដែលអាចកើតមានចំពោះជីវិតអាពាហ៍ពិពាហ៍។ មិន​ថា​អ្នក​ស្រលាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា​នោះទេ មុន​នឹង​រៀបការ​ អ្នក​ត្រូវ​ សួរ​នូវ ៣ ​ចំណុចនេះ ​ពី​គ្រួសាររបស់ដៃគូម្ខាងទៀតរបស់អ្នក។

១.សួរអំពីចំណូលរបស់ភាគីម្ខាងទៀត

មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា​ពិត​ប្រាកដ ​នឹង​ជម្នះ​រាល់ឧបសគ្គ​ជាច្រើន ជម្នះ​រាល់​ការ​លំបាក​ដើម្បី​អាចទៅដល់ចំណុច​ចុង​ក្រោយជាមួយគ្នា។ ឲ្យ​តែ​អ្នក​ទាំង​ពីរ​មាន​ឆន្ទៈ និង​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក ស្នេហា​នឹង​បង្កើត​ផលឲ្យអ្នកយ៉ាងគាប់ចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ចួនកាលអាពាហ៍ពិពាហ៍ តែងតែមានការត្រូវរ៉ូវគ្នា និងមានការខ្វែងគំនិតគ្នា ដែលកើតឡើង បន្ទាប់ពីត្រលប់មកផ្ទះវិញ។ មួយក្នុងចំណោមពួកគេ គឺមានបញ្ហាទាក់ទងអំពីសេដ្ឋកិច្ច។

ការ​សួរចង់ដឹងអំពី​​ប្រាក់​ចំណូល​របស់​ដៃគូម្ខាងទៀត មិន​មែន​ជា​សញ្ញា​ដែលថាយើងស្រលាញ់គេព្រោះ​ទ្រព្យ​សម្បត្តិ​ទេ។ វាជាវិធីដើម្បីទស្សន៍ទាយ ជីវិតអាពាហ៍ពិពាហ៍នាពេលអនាគត។ ប្រសិនបើភាគីទាំងពីរមានប្រាក់ចំណូលស្មើគ្នា នោះភាពខុសគ្នានឹងស្ទើរតែមិនកើតឡើង។ ប្រសិនបើភាពខុសគ្នានៃប្រាក់ចំណូលមានច្រើនពេក ភាគីមួយនឹងត្រូវទទួលរងសម្ពាធផ្លូវចិត្តកាន់តែខ្លាំង ក្នុងអំឡុងពេលដំបូងនៃការរួមរស់ជាមួយគ្នា។ នេះពិតជាប៉ះពាល់ដល់កម្រិតខ្លះដល់ស្ថិរភាពនៃទំនាក់ទំនង និងសមភាពរវាងស្វាមី និងភរិយា។

អាពាហ៍ពិពាហ៍​ដែល​ល្អ​និង​ស្ថិតស្ថេរ​យូរអង្វែង ​ត្រូវតែ​កសាង​ដោយ​តុល្យភាព និង​ការទទួលស្គាល់​គ្នា​ទៅវិញទៅមក​។ លើសពីនេះ ការរៀនយល់ពីគ្នាអំពីប្រាក់ចំណូល ក៏ជាវិធីមួយដែលអ្នកវាយតម្លៃសមត្ថភាពរបស់ភាគីម្ខាងទៀតផងដែរ។ ក្រោយ​រៀបការ​រួច អ្វីៗមិន​មែន​ដូច​ការ​ស្រមើស្រមៃ​ដូច​មុន​ទេ គឺ​យើងត្រូវរ៉ាប់រងគ្រប់សព្វ ខំ​ប្រឹងស្ទើរ​គ្មានពេលសម្រាក។ ដូច្នេះ​កុំ​ស្ទាក់ស្ទើរ ​ក្នុង​ការ​និយាយ​និង​លើក​ឡើង​អំពី​ប្រធានបទ​រសើប ​នៃ​ចំណូល ​មុន​ពេល​រៀបការ។

រូបតំណាង

២.សួរអំពីប្រវត្តិគ្រួសាររបស់ភាគីម្ខាងទៀត

ជាច្រើន​ដង​ ពេល​ជ្រើស​រើស​ដៃគូ​ជីវិត ​យើង​មាន​ចិត្ត​អន្ទះអន្ទែង​ខ្លាំង​ណាស់​ ព្រោះ​តែ​ស្នេហា​ យើងស្ទើរតែ​មិន​អើពើ​ចំពោះអ្វី​ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍ គឺជារឿងពេញមួយជីវិត ប្រសិនបើអ្នកជ្រើសរើសគូស្នេហ៍ដោយងងឹតងងុល ដោយមិនគិតពីការពិត ហានិភ័យនៃបញ្ហាដែលបង្កឲ្យមានការប្រេះឆាគឺខ្ពស់ណាស់។ ប្រសិនបើរៀប​អាពាហ៍ពិពាហ៍ខុស វា​មិន​មែន​ជាបញ្ហាត្រូវជួប​ភាព​ក្រីក្រ​ និង​ការ​លំបាក​នោះ​ទេ ប៉ុន្តែ​ជា​ការ​រងទុក្ខ​និង​ទា.រុ.ណ.កម្ម​ក្នុង​ជីវិតស្ទើរតែមួយជីវិត។ ការ​សួរ​អំពី​ប្រវត្តិ​ក្នុង​គ្រួសារ​របស់​បុគ្គល​នោះ ​មាន​ន័យ​ច្រើន​ចំពោះ​ទំនាក់ទំនង​មនុស្ស​ជំនាន់​ក្រោយ និង​ស្ថិរភាព​នៃ​អាពាហ៍ពិពាហ៍។ មុន​ពេល​រៀប​ការ អ្នក​អាច​ទៅ​ពិនិត្យ​មុន​រៀប​ការ​ជាមួយ​ដៃ​គូ។ នេះមិនមែនមានន័យថា អ្នកមិនទុកចិត្តទេ ប៉ុន្តែដើម្បីលុបបំបាត់ហានិភ័យ ដែលអាចកើតមាន និងបង្កើតការធានាបន្ថែមទៀត សម្រាប់ទំនាក់ទំនងនៅពេលក្រោយ។ វាក៏ផ្តល់ភាពយុត្តិធម៌ដល់ទំនាក់ទំនងរបស់អ្នកទាំងពីរផងដែរ។ មនុស្សគ្រប់រូបត្រូវមាន និងបង្ហាញអំពីព័ត៌មានសុខភាព។ ការលាក់លៀម នឹងនាំមកនូវបញ្ហាបន្ថែមទៀតនៅពេលក្រោយ ប្រសិនបើមានអ្វីមួយខុសប្រក្រតី។

រូបតំណាង

៣.សួរអំពីទំនាក់ទំនងគ្រួសាររបស់ភាគីម្ខាងទៀត

អាពាហ៍ពិពាហ៍ គឺដូចជាចំណុចដ៏ធំមួយនៅក្នុងជីវិតរបស់មនុស្សគ្រប់រូប។ សន្ទស្សន៍សុភមង្គលនាពេលអនាគត ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ ជាមួយសាច់ញាតិនៅក្នុងគ្រួសាររបស់ស្វាមី/ភរិយា។

ពេលបានចូលរោងការ តាំងចិត្តថា ត្រូវរស់នៅជាមួយគ្នាយ៉ាងរឹងមាំ និងយូរអង្វែង ព្រោះវាមិនមែនជារឿងងាយស្រួលទេ ក្នុងការបោះបង់គ្នានៅពេលមានចំណងស្នេហាបែបនេះហើយ។ ដូច្នេះ ចូរសួរដៃគូរបស់អ្នក អំពីទំនាក់ទំនងគ្រួសាររបស់ពួកគេ។ កុំគិតថាអាពាហ៍ពិពាហ៍គ្រាន់តែជាពិភពរបស់មនុស្សពីរនាក់ យើងមិនអាចចៀសផុតទេពីការជ្រៀតជ្រែក ជាមួយសមាជិកគ្រួសាររបស់គ្នាទៅវិញទៅមក។ ការដឹងអំពីទំនាក់ទំនងនៅក្នុងផ្ទះ នឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អ្នក ក្នុងការប្រាស្រ័យទាក់ទង និងរៀបអាកប្បកិរិយា។ លើសពីនេះ អ្នកក៏អាចធ្វើការវាយតម្លៃជាបឋម អំពីគុណភាពរបស់ដៃគូ ឬសមាជិកគ្រួសាររបស់គាត់ផងដែរ។ ការផ្លាស់ប្តូរពីស្នេហាទៅជាអាពាហ៍ពិពាហ៍ មិនងាយស្រួលនោះទេ។ ក្រៅ​ពី​ភាព​ផ្អែម​ល្ហែម និង​ស្រស់​ស្អាត យើង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន។ ការ​ចរចា ​និង​ពិភាក្សា​គ្នា​ មុន​ពេល​រៀប​ការ ​នឹង​ជួយ​ឲ្យ​បញ្ហានានា មាន​ឥទ្ធិពល​កាន់តែ​តូច​ទៅ​ៗ​នា​ពេល​អនាគត។

មិន​ថា​អ្នក​មាន​ស្នេហា​ប៉ុណ្ណា​ទេ ចូរ​រក្សា​ខ្លួន​ឯង​ឲ្យ​មាន​ហេតុផល​ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​រៀបការ។ ដូច្នេះ ចូរសួររឿងមួយចំនួននេះ អំពីគ្រួសារដៃគូរបស់អ្នក ដែលអាចជួយអ្នកឲ្យចៀសផុតពីហានិភ័យមួយចំនួន បានប្រសើរជាងមុន។

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]