កម្សាន្ត៖ ជាការពិតណាស់ ថ្មីៗនេះ An Na Rose ដែលជាបុគ្គលល្បីក្នុងបណ្ដាញសង្គម ផ្ទុះរឿងរ៉ាវមិនឲ្យស្ងាត់ជាបន្ដបន្ទាប់ កំពុងតែត្រូវមហាជនមិនពេញចិត្តជាខ្លាំង។ មិនតែប៉ុណ្ណោះ រូបនាងថែមទាំងបានជេរប្រមាថ តារាប្រុសជើងចាស់ នៅក្នុងសិល្បៈកប់ៗមាត់ទៀតផង។


ជាមួយគ្នានេះ ដោយឃើញ កញ្ញារ៉ូស ប្រើសម្ដីមិនសមរម្យ និង សរសេរដៀលទៅកាន់លោក ឃុំ ប៉ុណ្ណាដែត យ៉ាងដូច្នេះ មានផេកមួយបានចេញមុខបង្ហោះសារ ដោយមានខ្លឹមសារការពារកិត្តិយស តារាជើងចាស់រូបនេះថា បុរសដែលអ្នកនាង បានដៀលប្រមាថលោកថាថោកទាបខាងក្រោមនេះ បុរសម្នាក់នោះ គឺជា៖

- អតីតតារាចម្រៀងល្បី ដែលស្រឡាញ់សុភាពនារីតែម្នាក់ក្នុងមួយជីវិត តាំងពីផ្តើមនាមដុះពន្លកលើវិថីសិល្ប:
- ជាមនុស្សប្រុសដែលឲ្យតម្លៃស្ត្រីបំផុត
- ស្របពេលតារាប្រុសៗជាច្រើនព្យាយាមលាក់ ថាខ្លួននៅកម្លោះ តារាប្រុសដែលអ្នកនាងដៀលថាថោកម្នាក់នេះ ស្រឡាញ់ភរិយារបស់ខ្លួនលើកតម្កល់ដល់កម្រិតឧត្តម ហើយ ចេញមុខការពារប្រពន្ធខ្លួន ពេលក្រោយសម្រាលនាងទទួលនូវការវាយប្រហារដោយសារបញ្ហាលើសគីឡូ។

- ជាតារាប្រុសគំរូដែលគ្មានឈ្មោះអាស្រូវសូម្បីតែម្តងលើវិថីសិល្ប:
- តារាប្រុសដែលអ្នកនាងដៀលថាថោកទាបបានចុះអេតាស៉ីវិល និង រៀបអាពាហ៍ពិពាហ៍ផ្តល់តម្លៃដល់ស្ត្រី ដែលខ្លួនស្រឡាញ់ ហើយរស់ក្នុងនាមជាឳពុកកូនរបស់ភរិយាខ្លួនក្នុងនាម ឳមានខាន់ស្លា ។

ផ្ទុយទៅវិញ ក្រឡេកមើលមកអ្នកនាងវិញ ពេលខ្លះពាក្យពិតអាចនឹងរែងស្លែង ហើយខ្ញុំអាចជាប់នាមជាបុរសថោក-ទា-បម្នាក់ទៀតក្នុងបេះដូងរ៉ូស តែវិថីជីវិតដែលរ៉ូសជ្រើស អ្នកនាង នឹង គ្មានថ្ងៃ យល់ន័យ ឬ ស្គាល់និយមន័យមនុស្សប្រុសដែលផ្តល់តម្លៃស្ត្រី ដូចអ្វីដែលរ៉ូសបានហៅគាត់ថាបុរសថោ-កទាបម្នាក់នោះឡើយ ៕
🛑🌟សួស្តីកញ្ញារ៉ូស! ដោយសារកញ្ញាមានបុត្រក្នុងផ្ទៃសូមអធ្យាស្រ័យខន្តីរូបខ្ញុំបាទហៅកញ្ញាថា អ្នកនាងកុលាប។...
Posted by Stephen Row : អ្នកវិភាគឯករាជ្យ on?nbsp;
ប្រភព៖ Stephen Row : អ្នកវិភាគឯករាជ្យ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]