ភ្នំពេញ៖ ថ្មីៗនេះ កំពុងតែមានរឿងចម្រូងចម្រាស បន្ទាប់ពី តារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត បានបង្ហាញពីមតិយោបល់ផ្ទាល់ខ្លួន លើកឡើងពីបញ្ហាអ្នកសិល្បៈ បង្ហាញពីសកម្មភាពមិនល្អ អាចធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃទៀត ខណៈដែលនៅក្នុងនោះ រូបលោកក៏បានបង្ហាញពីការរិះគន់ ក្នុងន័យស្ថាបនា តែប៉ុណ្ណោះ។ 

ស្របគ្នានេះ បន្ទាប់ពីមានការលើកឡើងបែបនេះ ស្រាប់តែ អាណារ៉ូស ហាក់មិនពេញចិត្ត និងលើកឡើងនៅលើបណ្ដាញសង្គម ឆ្លើយតបភ្លាមៗទៅកាន់ លោក ឃុំ ប៉ុណ្ណាដែត ដោយបានប្រើពាក្យមិនសមរម្យមួយចំនួន ទៅលើរូបលោក ព្រមទាំងកូនៗ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឃុំ ប៉ុណ្ណាដែត

យ៉ាងណាមិញ បន្តិចមុននេះ អាណា រ៉ូស នាងក៏បានដឹងកំហុស និងទទួលស្គាល់ថាខ្លួនខុស ព្រមទាំងបានចេញវីដេអូបង្ហោះលើគណនីផ្ទាល់ បកស្រាយប្រាប់ហេតុផល និងបានសូមទោសទៅកាន់លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ជាសាធារណៈ ដោយនាងបានប្រាប់ថា នាងមានការយល់ច្រឡំដោយខ្លួនឯងប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

អាណា រ៉ូស
អាណា រ៉ូស
ការបង្ហោះ អាណា រ៉ូស
ការបង្ហោះ អាណា រ៉ូស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត