ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្ដែង អ្នកនាង ហង្ស ម៉ារីនី ព្រមជាមួយនឹងស្វាមី លោក ផូ កែវសម្បត្តិ ទើបតែទទួលបានគោរពងារជា ឧកញ៉ា ទាំងពីរនាក់ ដោយយោងទៅតាមព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដោយ ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។

ជាមួយគ្នានេះ ក្រោយពីដំណឹងនេះត្រូវបានចែកចាយដឹងឮដល់ក្នុងរង្វង់សិល្បៈ និងតាមបណ្ដាញសង្គម មិត្តៗអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រអ្នកនាង ហង្ស ម៉ារីនី ពួកគេបាននាំគ្នា សម្ដែងក្ដីរំភើប និងបានចូលរួមត្រេកអរ អបអរសាទរដល់រូបអ្នកនាងជាច្រើនហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គួររំឮកផងដែរថា អ្នកនាង ហង្ស ម៉ារីនី គឺជាអតីតតារាសម្ដែងដ៏ល្បីមួយរូបក្នុងស្រទាប់សិល្បៈ ដោយនាងធ្លាប់បានលេចមុខក្នុងភាពយន្តជាច្រើន ប៉ុន្តែបច្ចុប្បន្ននេះ អ្នកនាងបានឃ្លាតចេញសិល្បៈបន្តិចហើយ ដោយងាកមកប្រកបមុខជំនួញអនឡាញបានយ៉ាងជោគជ័យ​ ព្រមទាំងជាអ្នកដែលតែងតែចុះជួយក្នុងការងារសង្គម និងធ្វើអំពើសប្បុរសធម៌ជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី និងស្វាមី
លិខិតត្រាស់បង្គាប់
ហង្ស ម៉ារីនី និងស្វាមី
លិខិតត្រាស់បង្គាប់
ស្វាមី ហង្ស ម៉ារីនី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី