កម្សាន្ត៖ អាចនិយាយបានថា ច្រើនឆ្នាំមកហើយដែលរបរលក់តាមអនឡាញទទួលបានភាពរីកចម្រើន ជាពិសេសមានមនុស្សជាច្រើនជោគជ័យដោយការលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញមួយនេះ។ ពិតណាស់ បើក្រឡេកមើលតារាខ្មែរ គេឃើញមានសិល្បករសិល្បការិនីជាច្រើន បាននឹងកំពុងជោគជ័យដោយការលក់ដូរលើបណ្ដាញសង្គមមួយនេះ។
ជាមួយគ្នានេះដែរ មានតារាមួយចំនួនសុខចិត្តផ្អាកការងារសិល្បៈមួយរយៈ ដើម្បីផ្ដោតលើមុខជំនួញ គ្រប់គ្រងមុខរបររបស់ខ្លួនឲ្យបានល្អ ខណៈការរកស៊ីតាមអនឡាញទទួលបានការគាំទ្រមានអតិថិជនច្រើនផងនោះ។ ហើយតារាស្រីដែលបានផ្អាកការងារសិល្បៈ ទៅបើកមុខជំនួញមានភាពរីកចម្រើនខ្លាំងនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ កញ្ញា ឌួង ហ្សូរីដា
ពិធីការិនី និងតារាសម្ដែងកញ្ញា ឌួង ហ្សូរីដា បានផ្អាកការងារសិល្បៈមកជាច្រើនឆ្នាំហើយ ដោយនាងបានបើកមុខជំនួញផ្នែកកាត់ដេរ លក់ផលិតផលថែសម្រស់ និងហាងកាហ្វេ ដែលកំពុងទទួលបានភាពជោគជ័យខ្លាំង។

២៖ អ្នកនាង គឹម លីហ្សា
អាចនិយាយបានថា ក្រោយរៀបការ និងត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ អ្នកនាង គឹម លីហ្សា បានបើកមុខជំនួញជាច្រើនកន្លែងនិងកំពុងទទួលបានភាពជោគជ័យ មានអតិថិជនគាំទ្រច្រើនតែម្ដង។

៣៖ អ្នកនាង ហ្សង ម៉ារីនី
ច្រើនឆ្នាំមកហើយ ដែលអ្នកនាង ហង្ស ម៉ារីនី បានដកខ្លួនឃ្លាតឆ្ងាយពីការងារសិល្បៈ ដោយនាងបានចាប់យកជំនួញ និងទទួលបានភាពរីកចម្រើនឆ្នាំគួរឲ្យកត់សម្គាល់។

៤៖ អ្នកនាង ដាញ់ ម៉ូនីកា
បច្ចុប្បន្ន អតីតតារាសម្ដែងស្រីអ្នកនាង ដាញ់ ម៉ូនីកា បានចាកចេញពីមាតុភូមិទៅរស់នៅប្រទេសអូស្ត្រាលី ដោយពេលនេះនាងក៏កំពុងមានមុខជំនួញក្នុងដៃ និងទទួលបានការគាំទ្រច្រើនពីអតិថិជនផងដែរ។

៥៖ អ្នកនាង អេន ជី
ក្រោយផ្អាកការងារសិល្បៈ អ្នកនាង អេន ជី បានចំណាយលុយជាច្រើន បង្កើតប្រ៊េនផ្ទាល់ខ្លួន ហើយពេលនេះអាចនិយាយបានថានាងជោគជ័យខ្លាំងមិនចាញ់តារាស្រីទាំង៤ខាងលើប៉ុន្មានឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]