កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងប្រុសប្រចាំក្នុងផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ ជាតារាប្រុសដែលមានប្រជាប្រិយភាពខ្លាំងតាំងពីចេញមុខដំបូងរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ តារាប្រសុរូបនេះ មានទឹកដបសំនៀងពិរោះ ដែលធ្វើឲ្យអ្នកស្ដាប់ហើយ ចូលអារម្មណ៍តាម។

ងាកមកកាលពីកំឡុងឆ្នាំ២០១០វិញ លោក ឆន សុវណ្ណរាជ បានអង្រួនបេះដូងយុវវ័យ ជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា Sorry Sorry ដែលធ្វើឲ្យកក្រើកខ្លាំងមែនទែន នៅជំនាន់នោះ។ ជាពិសេស តាមរយៈវីដេអូមួយរបស់ លោក បានកំពុងទទួលការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គម។

ជាមួយគ្នានេះ វីដេអូបានបង្ហាញពី ជំនាន់តារាចម្រៀងរូបនេះ ឡើងច្រៀងបទ Sorry Sorry នៅក្នុងការប្រគុំតន្ត្រី ធ្វើឲ្យកក្រើកឆាក ដោយមានអ្នកទស្សនាទៅមើលជាច្រើននាក់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ មានប្រិយមិត្តជាច្រើនចូលខមិនថា នៅតែស្រឡាញ់បទនេះ ទោះស្ដាប់យ៉ាងណាក៏មិនជិនណាយ៕


សូមទស្សនាវីដេអូខាងក្រោមនេះ៖
@chhornsovannareachmusic #ឆនសុវណ្ណរាជ #sorrysorry ♬ សំឡេងដើម - ReachMusicHD🎵
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]