កម្សាន្ត៖ ជាការពិតណាស់ កាលពីម្សិលមិញនេះ គឺជាថ្ងៃប្រគុំតន្ត្រីរបស់តារាចម្រៀងស្រី អ្នកនាង ទេព បូព្រឹក្ស ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ។ នៅក្នុងនោះ តារាស្រីរូបនេះ បានច្រៀងចម្រៀងពីរោះៗជាច្រើនបទ បង្កបរិយាកាសសប្បាយៗដល់អ្នកគាំទ្របន្ទាប់ពីបាត់មុខមួយរយៈមក។

ទេព បូព្រឹក្ស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យហ្វេនកាន់តែរំភើបចិត្តទៀតនោះ តារាចម្រៀង ទេព បូព្រឹក្ស បាននាំដៃគូចាស់គឺ លោក ឆន សុវណ្ណរាជ មកឡើងសម្ដែងចម្រៀងរួមគ្នា។ ម៉្យាងទៀត អ្នកទាំងពីរបានកាន់ដៃគ្នាច្រៀង ធ្វើឲ្យអ្នកទស្សនានាំគ្នាស្រែកហ៊ោស្ទើតែបែកឆាកតន្ត្រី ដែលមិននឹកស្មាន ជាមួយនឹងវត្តមានរបស់តារាប្រុសរូបនេះ។

ទេព បូព្រឹក្ស 

មិនតែប៉ុណ្ណោះ តារាស្រីសំនៀងស្រទន់រូបនេះ បាននិយាយថា ខ្លួនមិនដែលលើកយកបទនេះ មកច្រៀងនោះទេ ក៏ព្រោះតែចង់ច្រៀងដែរតែគ្មានដៃគូ ហើយពេលនេះ សំណាងមែនទែនដែលបានចាប់ដៃគូ ឆន សុវណ្ណរាជ ម្ដងទៀត ដើម្បីច្រៀងបទ ម្នាក់យំ ម្នាក់ហូរទឹកភ្នែក ដែលជំនាន់នោះ បទនេះទទួលបានការគាំទ្រយ៉ាងខ្លាំង៕

 ឆន សុវណ្ណរាជ និង ទេព បូព្រឹក្ស

ប្រភព៖ DitWay Forever

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ