ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង ស៊ឹម ថៃណា បានធ្វើការ Live វីដេអូនៅលើគណនីហ្វេនប៊ុករបស់ខ្លួន ដោយបាននិយាយរៀបរាប់ទាំងទឹកភ្នែកសស្រាក់ព្រោះឈឺចិត្ត ពេលដែលនាងត្រូវបានបុរសម្នាក់ជេ.រប្រ.មា.ថនាងដោយពាក្យចំអាសអសុរោះ ខណៈពេលដែលនាងកំពុងធ្វើការជាអ្នកចម្រៀងនៅភោជនីយដ្ឋានមួយកន្លែង។
ទន្ទឹមនឹងនេះ ក្រោយកើតរឿងនេះឡើងចំពោះតារាស្រីម្ចាស់បទ «បេះដូងឆ្កួត» រូបនេះ ស្រាប់តែមិត្តៗនិងអ្នកនៅក្នុងចង្កោមសិល្បៈ ដូចជា តារាចម្រៀង យក់ ថិតរដ្ឋា អ្នកនាង ចន ចន្ទលក្ខិណា ម៉ៃ សុគន្ធ និងអ្នកផ្សេងៗទៀត ក៏បានចេញមកលួងលោម ក៏ដូចជាចេញមុខការពារ ចង់ឲ្យបុគ្គលដែលជេ.រប្រ.មា.ថ ស៊ឹម ថៃណា ចេញមកសុំទោសនាងនិងទទួលនូវកំហុសនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឮកផងដែរ ស៊ឹម ថៃណា ជាតារាចម្រៀង ដែលបានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំណាស់មកហើយ។ ហើយគ្រាកន្លងមក នាងក៏មានបទចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្ម M និងនៅតែមានឈ្មោះបោះសំឡេងមកដល់សព្វថ្ងៃ៕
ទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]